សមត្ថកិច្ចចាប់មុខសញ្ញាចោរឆក់នៅភ្នំពេញចំនួន៦នាក់ដែល បានមកលាក់ខ្លួននៅភូមិកោះតូចសង្កាត់កោះរ៉ុងក្រុងព្រះសីហនុ

0

ព្រះសីហនុ´  យោងតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ច នៅកោះរ៉ុងបានអោយដឹងថានៅវេលាម៉ោង១០.៣០នាទីថ្ងៃទី៣០.០៧.២០១៧ ចំណុចភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម ក្រុង/ខេត្តព្រះសីហនុមុខសញ្ញាចោរឆក់នៅពីភ្នំពេញតែបាននាំគ្នាមកលាក់ខ្លួននៅភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម ត្រូវបានកំលាំងសមត្ថកិច្ច អហនិង នគរបាលមូលដ្ឋានបង្រ្កាបបានជនសង្ស័យចំនួន៦។
ជនសង្ស័យទាំង៦នាកនេះ់មានឈ្មះដូចខាងក្រោម៖១/ឈ្មោះជី.វឌ្ឍនៈ ភេទប្រុស
២/ជី.សន្តដា ភេទប្រុស
៣/ហ៊ួរ.លីហួ ភេទប្រុស
៤/ឡូយ.អុីនយ៉ា ភេទប្រុស
៥/គឹម..សាន់ឃែ ភេទប្រុស
៦/ហង្ស.វីរៈ ភេទ ប្រុស។

ជនសង្ស័យទាំង៦នាក់ត្រូូវបានបញ្ជូនទៅស្នងការខេត្តនៅម៉ោង១២.៣០នាទីតាមអូប័រក្រុមហ៊ុនបូវាសុី។ ដោយឡែកអាយុ មុខរបរ.អាស័យដ្ឋានពុំទាន់យកបាន
នៅឡេីយទេ។ពេលនេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកំពុងបន្តនីតិវិធី។