កោះកុង៖ កាលពីព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៧ កម្លាំងការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ បានបញូន ក្រុមក្មេងស្ទៀវ ចំនួន៥នាក់ទៅកាន់សាលាដំបូង 
ខេត្តកោះកុង ពីបទប្រើហឹង្សាដោយចេនា ក្នុងនោះមានម្នាក់ (បំផ្លាញទ្រព្យ សម្បត្តិអ្នកដទៃ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ )។
យោងតាមប្រភពពីសមត្ថកិច្ចបានឲដឹងថា: ករណី ក្មេងស្ទៀវពីក្រុម ដែលប្រើអំហឹង្សាដោយចេតនានេះ
១/ឈ្មោះស៊ុន ច័ន្ទវិច្ឆិកា ភេទប្រុស អាយុ២៧ឆ្នាំមុខ
កម្មករ ។
២/ ស៊ុន ចន្ទ័ថុនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុក្គលិកក្រុមហ៊ុន ( អ្នកទាំងពីត្រូវជាបងប្អូនបង្កើត)
បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុង ខេមរ:ភូមិ ខេត្តកោះកុង។
ក្មេងស្ទៀវម្ខាងទៀត ១/ឈ្មោះប៉ូ រិទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកខារ៉ាអូខេ
២/ឈ្មោះម៉ុន ស៊ីម៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បើកខារ៉ាអូខេ នៅចំនុចសពយុទ្ធជន មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង។
សមត្ថកិច្ចបន្តថា មូលហេតុ ដោយសារភាគីទាំង សងខាងមានជម្លោះពាក្យសម្តីបន្តិចបន្តួច ក៏ឈាន ទៅដល់មានការវាយតប់គ្នាតែម្តង។
ចំណែកជនសង្ស័យម្មាក់ទៀត ដែលប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ និងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ នោះ ឈ្មោះរ័ត្ឋ សគីរីន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរ:ភូមិម្ទ ខេត្តកោះកុង។
មតិមហាជនក្នុងក្រុងខេមរភូមិន្ទ មានការលើក ឡើងថា: ការវាយតប់គ្នានៅចំនុចហាងខារាអូខេ សពយុទ្ធជននេះ តែងតែកើតឡើងជាញឹកញាប់ ដែលបង្កភាពវឹកវ និងភ័យខ្លាចដល់ពួកគាត់ច្រើន លើកច្រើនសារមកហើយ។
ពួកគាត់សំណូមពរ ដល់សមត្ថកិច្ច ជួយអន្តរាគមន៍ និងបង្ក្រាបក្មេងទំនើងទាំងនេះផង ដើម្បីអោយពល រដ្ឋរស់នៅតំបន់នោះ បានរស់នៅដោយជាសផុត ពី ភាពភ័យខ្លាច។
*គួររំលឹកផងដែរ កាលពីថ្ងៃទី២០ខែគុម្ភៈឆ្នាំ២០១៦ ជនសង្ស័យខាងលើ ឈ្មោះស៊ុន ច័ន្ទវិច្ឆិកា បានលួច
បើករថយន្តរបស់លោកវង្ស ចំរើនយកទៅបង្ក គ្រោះ ថ្នាក់ចរាចរណ៍ អោយរបួសធ្ងន់ចំនួន៣នាក់ ហើយ បានរត់គេចខ្លួនបាត់។
លុះមកដល់យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចក្រុងខេមរ:ភូមិន្ទបានឃាត់ខ្លួនពីបទអំពើរហឹង្ស ដោយចេតនា។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុង សង្ឃឹមថា តុលាការមិនបណ្តោយអោយឈ្មោះស៊ុន ច័ន្ទវិច្ឆិកា រូបនេះនៅក្រៅសំណាញ់ច្បាប់ឡើយ៕





































