ខេត្តរតនគិរី៖ យុវជន៣នាក់ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករថយន្តហ៉ីយ៉ាន់ដាយ១គ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើតស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង
៣នឹង៣០នាទីរសៀល ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៧លើកំណាត់ផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៣៦-៥៣៧ត្រង់ចំណុចមុខផ្ទះឈ្មោះ ចាន់ ភារិទ្ធ អ៊ុតសក់ ស្ថិតនៅក្នុងភូមិ៣ឃុំត្រពាំងក្រហមស្រុកកូនមុំ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿង គា ភេទប្រុសអាយុ១៥ ឆ្នាំជនជាតិខ្មែរ ជិះម៉ូតូម៉ាកឌ្រីមសងc១២៥សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ អត់ស្លាកលេខអ្នកឌុបរងរបួសធ្ងន់។
ចំណែកអ្នករួមដំណើរ ទី១- ឈ្មោះ
ហឿង ប៊ុនហ្វុង ភេទប្រុសអាយុ១៣
ឆ្នាំជនជាតិខ្មែរ រងរបួសស្រាល។
ទី២- ឈ្មោះ អ៊ុក ឧត្តម ភេទប្រុសអាយុ១៥ ឆ្នាំជនជាតិខ្មែរ រងរបួសស្រាល អ្នកទាំង៣ រស់នៅភូមិឃុំកើតហេតុខាង
លើ។
ដោយឡែកអ្នកបើកបរ រថយន្តម៉ាក
HGUN DRI ពណ៌ស ប្រភេទ បែន
មានឈ្មោះ ឡាំ ភូ ភេទប្រុសអាយុ១៩ ឆ្នាំជនជាតិខ្មែរ កន្លែងស្នាក់អាស្រ័យនៅភូមិ៣ត្រពាំងច្រេសស្រុកកូនមុំ ក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ នឹងវាស់វែងដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត។
បច្ចុប្បន្នវត្ថុតាងទាំ២គ្រឿងសមត្ថកិច្ច បានរឹបអូសយកមករក្សាទុកនៅអធិការនគរបាលស្រុកកូនមុំដើម្បី
រងចាំធ្វើការដោះស្រាយនៅពេលក្រោយ។
សូមបញ្ជាក់ថា អ្នកបើកបររថយន្តបែន ទើបតែអាយុ១៩ឆ្មាំប៉ុណ្ណោះ មិនទាន់គ្រប់អាយុបើកបរនៅឡើយទេ ហើយពុំមានប័ណ្ណបើកបរថែមទៀតផង។ដោយ: យក្ខឡោម