ខេត្តបន្ទាយមានជ័យ :ធ្លាយរឿងអាស្រូវមេប៉ុស្ត៍ប៉ូលីសព្រំដែនបឹងសាគូនិងមេរងនគរបាលការពារព្រំដែនគោករងវរ:សេនាតូច៩១១ ខាងជើងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលាក់ទុកក្នុងផ្ទះសំណាក់ខ្លួននូវជនជាតិចិន ថៃ ម៉ាឡេស្នាក់នៅ ធ្វើការខុសច្បាប់ជាង២០០នាក់ហើយត្រូវប៉ូលីសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ,ប៉ូលីសអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអយ្យការអមសាលាដំបូងខេត្តបង្ក្រាបកាលពីព្រឹកដល់ថ្ងៃត្រង់ម៉ោង១២ថ្ងៃទី២សីហាឆ្នាំ២០១៧
ប្រតិបត្តិការនោះដឹកនាំដោយអគ្គនាយដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង និងមានការសម្របសម្រួលនិតិវិធីច្បាប់ដោយ លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
សមត្ថកិច្ចប៉ូលីសហៅការបង្ក្រាបនោះថា: បានចុះត្រួតពិនិត្យ និងឃាត់ខ្លូនជនជាតិចិន និងម៉ាឡេ ថៃ ចំនួន ២១០ នាក់ ស្រី ៣២ នាក់ នៅចំណុចផ្ទះជួលមួយរបស់លោកសួង សៅ ហៅប្រុុសផែនដី មេបញ្ជាការរងនគរបាលការពារព្រំដែនវរសេនាតូច៩១១ និងលោករស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលព្រំដែនបឹងសាគូនៃវរ:៩១១ ក្បែរមាត់អូរព្រំដែនក្នុងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ប៉ុន្តែរបាយកាណ៍របស់មន្ត្រីប៉ូលីសផ្សេងទៀតនិយាយថា:ចំនួនជនជាតិចិន ថៃ ម៉ាឡទាំងនោះមានត្រឹម១៤៣នាក់ ស្រី១៨នាក់ប៉ុណ្ណោះ។ហើយទីតាំងនោះ ជាផ្ទះសំណាក់មួយ មុនប្រាប់ឈ្មោះម្ចាស់ទៅវិញ។
សមត្ថកិច្ចបង្ហើបថា :ការចាប់ខ្លួនជនជាតិចិន ថៃ ម៉ាឡេស៊ីនាពេលនេះគឺក្រោយពីរកឃើញថាជនបរទេសទាំងនោះ “បានមកស្នាក់នៅ ធ្វើការ និងរកសុីខុសច្បាប់ ” ពោលគឺគ្មានលិខិតស្នាមអនុញ្ញាតិស្របច្បាប់៕ដោយ:ឃិន គន្ធា