កម្មករ​នេសាទ​៣នាក់ ត្រូវ​នគរបាល​ចាប់​ខ្លួន​​ភ្លាម​ៗ បន្ទាប់​ពី​បាន​វាយ​កម្មករ​ម្នាក់​ស្លាប់​ ទំលាក់​ទឹក​ ក្នុង​ការ​ជុំគ្នា​ផឹកស៊ី​នៅ​លើ​ទូក​

0

ព្រះសីហនុ:លោក​វរសេនីយ៍​ទោ​ភុល​ ភស្តា​ អធិការ​នគរបាល​ក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា៖ នៅ​យប់​ ថ្ងៃទី​ ៣ ខែសីហា ឆ្នាំ២០១៧​ វេលាម៉ោង​

២១,០០នាទី​ កម្មករ​នេសាទមួយក្រុម បាន​ជុំ​គ្នា​ផឹក​ស៊ី​នៅ​លេី​ទូ​ក​ ព្រោះ​មិន​បាន​ចេញ​ទៅ​នេសាទ​ ពេល​ស្រវឹង​បាន​ឈ្លោះ​ប្រកែក​គ្នា​ រហូត​ឈាន​ដល់​ប្រេីអំពេី​ហិង្សា​ កម្មករ​ ៣នាក់ ព្រួត​វាយ​ ម្នាក់​រង​របួស​ធ្ងន់​ដល់​ស្លាប់​ ហេីយ​រុញទំលាក់​ទឹ​ក​ នៅចំណុចផែទំនប់រលក​ចាស់​ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុង​ព្រះសីហនុ។
លោក​អធិការ​ក្រុង​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ នគរបាល​មូលដ្ឋាន​ និង​កម្លាំង​រៀបរយ​ អន្តរាគមន៍​ពិសេស​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បាន​ចេញ​ធ្វេី​អន្តរាគមន៍​ភ្លាម​ៗ​ ហេីយ​ព័ទ្ធ​ចាប់​បានជនសង្ស័យចំនួន​៣នាក់​ នៅ​កន្លែង​កើតហេតុ៖
១,ឈ្មោះ ហម គា​​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូក ។
២,ឈ្មោះ អ៊ុន ឌែល ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូកនេសាទ ។
៣,ឈ្មោះ កើត សង្ហា ភេទប្រសុ អាយុ៤២ឆ្នាំ មុខរបរកម្មករសេរី បច្ចុប្បន្នស្នាក់នៅភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
ពេល​នោះ​សមត្ថកិច្ច​បាន​ចុះ​រាវ​រក​ ជនរងគ្រោះ​ក្នុង​ទឹក​តែជន​រងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ​ ឈ្មោះ សំ អាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករទូកនេសាទ​ បច្ចុប្បន្ននៅភូមិ-ឃំុទំបន់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុុ។
មូលហេតុ ផឹកស្រា ទាស់ពាក្យសំដីគ្នា ឈានដល់កើតអំពើហិង្សាតែម្តង ។