ផ្ទះ១០៦ខ្នងរបស់ពលរដ្ឋក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានខ្យល់បក់រំលំ

0

បន្ទាយមានជ័យ៖ តែមួយល្ងាចប៉ុណ្ណោះខ្យល់កន្ត្រាក់ បោកបក់ និងវាយរំលំ ផ្ទះពលរដ្ឋលើភូមិសាស្ត្រ ៦ឃុំ ឃុំគោកបល័ង្គ .អូរប្រាសាទ .បន្ទាយនាង .រហាត់ទឹក និងចំណោម និងឃុំភ្នំតូចក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើឲ្យផ្ទះអ្នកភូមិ សាលារៀន មានការខូចខាតធ្ងន់ស្រាល ប្រមាណ១០៦ ខ្នង នេះបើតាមការអោយ

ដឹងពី លោក រត្ន័ ដាស៊ីណង់ អភិបាលរងស្រុកមង្គលបូរី នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ។
លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកមង្គលបុរី កងកម្លាំង និងអ្នកពាក់ព័ន្ធ បានកំពុងដុតដៃជើងចុះពិនិត្យដោះស្រាយ ភ្លាមៗក្រោយទទួលបានដំណឹងដ៍សោកស្តាយនេះ ។
លោក រត្ន័ ដាស៊ីណង់ អភិបាលរងស្រុកមង្គលបូរីប្រាប់ថា: ផ្ទះរងគ្រោះសរុបរួមមានចំនួន ១,អូរប្រាសាទ ៣ភូមិ ៥៩ខ្នង .២ភ្នំតូច ៦ខ្នង .៣បន្ទាយនាង ២០ខ្នង .៤ គោកបល័ង្គ ១៤ខ្នង .៥ចំណោម២ ខ្នង .៦ រហាត់ទឹក ៤ខ្នង និងសាលាបឋមសិក្សាភ្នំធំ ១ខ្នង ក្នុងចំនួន១០៦ខ្នង មានខូចខាតធ្ងន់ស្រាល របើកដំបូល ជញ្ជាំង រលំទាំងស្រុក៕ ដោយ ឃិន គន្ធា