មេគយច្រកទ្វាអន្តរជាតិអូស្មាច់ខេត្តឧត្ដរមានជយ័ជាប់រវល់ប្រមូលប្រាក់ដាក់ក្នុងហោប៉ៅគាប់ចិត្តមេភ្លេចប្រមូលពន្ធចូលរដ្ឋ

0

ខេត្តឧត្ដរមានជយ័ៈ លោកគួនសុភាពប្រធានសារខាគយនិងរដ្ឋាករប្រចាំនៅច្រកទ្វាអន្តរជាតិអូស្មាច់ខេត្តឧត្ដរមានជយ័កំពុងតែទទួលរងការចោទប្រកាន់និងសង្សយ័ថាកំពុងតែជាប់ពាក់ពន្ធ័ក្នុងការប្រព្រឹត្តអំពើរយ៉ាងធ្ងន់ធ្ងរនិងចាស់វស្សារពោលគឺចាប់តាំពីលោកចូលកាន់តំណែងជាប្រធានសាខាគយប្រចាំនៅច្រកទ្វាអន្តរជាតិអូ

ស្មាច់ខេត្តឧត្តរមានជ័យរហូតមកដល់ថ្ងៃទី០៣ខែសីហាឆ្នាំ២០១៧នេះនៅតែមិនទាន់គ្រប់គ្រាន់និងឆ្អែតឆ្អន់។
ការចោទប្រកាន់និងរសង្សយ័ទៅលើលោក គួន សុភាព ជាមេគយដែលពូកែប្រមូលប្រាក់ពុករលួយជួនដលមេអង្គភាពដើម្បីរក្សារតំណែងផងនិងចូលក្នុងហៅជួនសង្គមគ្រួរសារយកទៅធ្វើមានធ្វើបានផងនោះ។ ដោយគេសង្កេតឃើញជាក់ស្ដែងទៅលើការអនុវត្តតួនាទីកត្តប្បកិច្ចដោយមានការឃុបឃិតនិងត្រូវរ៉ូវគ្នាជាមួយឈ្មួញនិងអាជីវករជាច្រើននាក់ដែលបាននាំចូលនៅទំនិញដោយគ្មានការបង់ពន្ធដូចជាទំនិញចាបហួយនិងសត្វមាន់អត់ច្បាប់ដោយបើកអោយមានការហូរចូលសាត្វមាន់រស់រាប់តោនក្នុងមួយថ្ងៃ។ដោយប្រើមធ្យោបាយដឹកជញ្ជួនតាមរយរថយន្ដម៉ាកកាមរី រាប់សឹបគ្រឿងធ្វើជាមធ្យោបាយជញ្ជូន។ថែមទាំងបើចំហរអោយមានការនាំចូលអាហារកាកសំណល់ពីប្រទេសថៃដូចជាឆ្អឹងមាន់និងពងមានស្អុយដោយដាក់លក់នៅផ្សារនិងនៅទីប្រជុំជនយ៉ាងអនាធិប្យតេយ្យផងដែ។ជុំវិហេតុផលមួយចំនួនខាងលើដែលគេចោទនិងសង្សយ័ថាលោកគួនសុភាពជាមេគយចាស់វស្សារដែលពូកែប្រមូលប្រាក់ពុករលួយគាប់ចិត្តលោកធំដើម្បីរក្សារតំណែងបានគង់វង្សនិងសង្គមគ្រួរសារមានទ្រព្យសម្បិត្តស្ដុកស្ដមបន្ថែមទៀត។ការប្រព្រឹត្តអំពើពុករលួយរបស់លោកមេគយគួនសុភាពនៅមានច្រើនតរទៅដោយមិនទាន់រាបរាប់អស់សេចក្ដី។
ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកការទំនាក់ទំនងសុំធ្វើការបំភ្លឺពីលោកគួនសុភាពបានទេនៅថ្ងៃទី០៣ខែសីហាឆ្នាំ២០១៧នេះដោយទូសព្ទ័របស់លោកជាប់រវល់រហូតប្រហែលគាត់ប្លុកលេខក្រុមការងារយើងហើយមើលទៅដើម្បីជាសផុតពិការបកស្រាយ៕ដោយ ប៉ែន នួន