មួយថ្ងៃ​ទៅមួយថ្ងៃ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​និង​ច្រករបៀង​កាន់តែ​កើន​ទ្វេ​រដង​

0

​ ​ ​បន្ទាយ​មាន​ជ័​យៈ មិន​ត្រឹមតែ​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​នោះទេ​ដែល​ថៃ​ចាប់បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ត្រលប់​មកវិញ​សូម្បីតែ​នៅតាម​ច្រករបៀង​នានា​ក្នុង​បន្ទាត់​ព្រំដែន​ខេត្តបន្ទាយមានជ័យ មាន​ចំនួន​កើន​ទ្វេ​រដង ។ ដោយ​គិត​ត្រឹម​ពី​ព្រឹក​ដល់​យប់​ជ្រៅ​ថ្ងៃទី​១១ មិថុនា ២០១៤ អាជ្ញាធរ​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​មាន​ចំនួន​កើនឡើង​ដល់ ៧៦៨៦​នាក់ តាមរយៈ​រថយន្ត​តូចធំ​១៣១​គ្រឿង ។

ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​និង​ប៉ុន្មាន​ថ្ងៃមុន​គឺមាន​ការកើនឡើង​ស្ទឺ​រ​តែ​១០០% ។ ​ ​តាម​ព័​ត៏​មាន​ពី លោក អេង ម៉េង​អំ នាយផ្នែក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា ចាប់ពី​ព្រឹក​រហូតដល់​ម៉ោងជាង​១០​យប់​ថ្ងៃទី​១១ មិថុនា ២០១៤ តំរួត​ថៃ​បាន​ដឹកជញ្ជូន​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បប់​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មាន​ចំនួន ៧៦៨៦​នាក់ ក្នុងនោះ​ស្រី​៣២១៥​នាក់ កុមា​៥៦៩​នាក់ ។

ពលករ​ទាំងនេះ​ភាគច្រើន​បញ្ជូនមក​យ៉ាងគំហុក​នៅពេល​យប់​ទោះបីជា​ដល់ពេល​ដែល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បិទទ្វារ​ធំ​យ៉ាងណាក៏ដោយ​ក៏​នៅតែ​ថៃ​អោយ​ចុះ​ដើរ​ចូលមក​កម្ពុជា ។ ដោយឡែក​បើតាម​ព័​ត៏​មាន​ពី​សមត្ថកិច្ច​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា ក្រៅពី​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​វ្រ​ក​តំបន់​បឹង​ត្រកួន​ដែល​

ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ថ្មពួក​ក៏ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មកវិញ​ដែរ​ដោយ​កាលពី​ថ្ងៃទី​១១ មិថុនា ២០១៤​មាន​ចំនួន​៥៦​នាក់​ចំនែក​ច្រក​តំបន់​ម៉ាឡៃ​មាន​២០​នាក់ ក្រៅពីនោះ​នៅមាន​ច្រករបៀង​ជាច្រើន​ទៀត​ដូចជា ច្រក​តំបន់​១ ច្រក​ចំការ​គរ ច្រក​អូរ​បី​ជាន់ ច្រក​ធ្នង់ ច្រក​ប្រាសាទ​ត្បែង និង​ច្រក​តា​ម៉ាំង ដែល​ច្រក​ទាំងនេះ​កន្លងមក​ក្នុងអំឡុង​មុនពេល និង​ក្នុងពេល​រដ្ឋប្រហា​នៅ​ប្រទេស​ថៃ ត្រូវបាន​បិទ​ទាំងស្រុង ។

ចំនួន​ពលករ​ខ្មែរ​ដែល​ត្រលប់​មកវិញ​តាម​ច្រក​នេះ​ពុំមាន​តួរ​លេខ​ពិតប្រាកដ់​ឡើយ ។ ​ ​លោក ង៉ោ ម៉ែង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​បានអោយដឹងថា ពលករ​ដែល​ថៃ​ចាប់បញ្ជូន​មកវិញ​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​អង្គការ​ជា​ដៃគូរ​បានរៀបចំ​ទីកន្លែង​សម្រាប់​ស្នាក់នៅ​បណ្តោះអាសន្ន​ឧបត្ថម្ភ​ទឹក និង​អាហារ ។

មិន​ថែម​តែប៉ុណ្ណោះ​នៅ​ថ្ងៃទី​១១ ម្សិលមិញ​នេះ​មាន​អង្គការ​អន្តរជាតិ​ទេ​ស្តរ​ប្រវេសន៍​( IOM ) បាន​ជួយឧបត្ថម្ភ​នូវ​រថយន្តក្រុង និង​រថយន្ត​តូ​រី​ស​៣២​គ្រឿង​ដឹកជញ្ជូន​ពលករ​ខ្មែរ​ទៅតាម​ខេត្ត​នានា បានជា​១​ពាន់​នាក់​ក្នុងនោះ​ក៏មាន​ការផ្តល់​ជា​ទឹ​សម្រាប់​ពួកគាត់​ផងដែរ ហើយ​នៅថ្ងៃនេះ​ផងដែរ​ក៏មាន​អង្គការ និង​រដ្ឋាភិបាល​បានផ្តល់​នូវ​រថយន្តរ​បស់​អគ្គស្នងការ​ជាតិ​ចំនួន​៥​គ្រឿង និង​រថយន្ត​អង្គភាព​នានា​ដែល​សរុប​ទាំងអស់​ជាង​១០​គ្រឿង ដើម្បី​ដឹកជញ្ជូន​ពូក​គាត់​ទៅ​បណ្តា​ខេត្ត​នានា​បន្ទាប់ពី​ថៃ​ចាប់បញ្ជូន​មកដល់​កម្ពុ​ជា ៕photo 4