ខេត្តឧត្តរមានជ័យ:លោកអឹមគឹមឡេងជាមន្រ្តីយោធានៅការិលយ័ទី2នៃសឹករងខេត្តឧត្តមានជយ័កំពុងតែទទួលរងការចោទនិងសង្សយ័ ថាបានទទួលបានការដេញថ្លៃផ្ដាច់មុខក្នុងការទទួលផលពីពលករឆ្លងដែនកាប់ឈើក្រញូងនិងចរាចរណ៍ឈើក្រញូងឆ្លងដែននៃតំបន់ប្រត្តិបត្រ័ការសឹកទឹសទីពីរជួមុខនៃកងអនុសេនាធំការពារព្រំដែនលេខ៥ក្នុងឃុំអូស្វាយស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជ័យ។កន្លងទៅថ្មីៗនេះក្រោយពីមានការបែកធ្លាយមកថាយោធាសឹករងស្រុកត្រពាំងប្រាសាទបានយកប្រាក់ពីពលករឆ្លងដែនកាប់ឈើក្រញូងក្នុងមួយនាក់១៥ម៉ឺនរៀលរួចមកក៍មានការបែកធ្លាយជាបន្តបន្ទាប់មកថានិងមានការគំរាម ចាប់ខ្លួនទៅលើពលករណាហ៊ានទម្លាយរឿងអាស្រូវរបស់ពួកគេបន្តទៀត។ប្រភពបានបង្ហើបបន្តថាលោកអ៊ឹមគឹមឡេងបានដេញថ្លៃផ្ដាច់មុខក្នុងការធ្វើសេដ្ឋកិច្ចគឺ(ប្រមូលប្រាក់)ពីកម្មករឆ្លងដែននិងឈ្មួញប្រមូលទិញឈើក្រញូងគ្រប់រូបដែលធ្វើសកម្មភាពនៅដែនសមត្ថកិច្ចកងអនុសេនាធំលេខ៥។
ដោយសាតែមាននាក់ចាំទទួលផលបែបនេះហើយទើបតែងតែកើតឡើងនៅសកម្មភាពនែការគាងគរពលករឆ្លងដែនអត់ឈប់ឈរដែលជាហេតុបង្ករអោយមានការបាត់ខ្លួនចាប់ខ្លួននិងបាញ់សម្លាប់មកលើពលក
រពីសំណាក់សមត្ថកិច្ចថៃមិនចេះស្រាកស្រាន។
លោកឧត្តមសេនីយ៍ត្រីអ៊ុច សារិ មេបញ្ជាការប្រចាំទឹសចាស់វស្សារនៅតំបន់ប្រត្តិការសឹកស្រុកត្រពាំងប្រាសាទអស់រយពេល៥ឆ្នាំគឺចាប់តាំងពីឆ្នាំ២០១២រហូតមកដល់បច្ចុបន្ន័លោកបានបញ្ជាក់ថាជុំវិញការចោទប្រកាន់សុទ្ធតែមិនមែនជារឿងពិតនោះទេហើយស្ថានភាពឥឡូវក៍មានភាពស្ងប់ស្ងាត់ហើយដែលោកអ៊ឹមគឹមឡេងករបានឡើងមកករ២ខេត្តហើយដែរ។លោកអ៊ឹមគឹមឡេងបានអោយដឹងតាមទូសព្ទ័កន្លងទៅថាមានរឿងអីត្រូវមកសួរនាំលោកមិនត្រូវមកសួរនាំលោកទេ។សពថ្ងៃនេះត្រូវបានគេសង្សយ័ថាលោកឧត្តសេនីយ៍អ៊ុចសារិមេបញ្ជាការប្រចាំទឹសស្រុកត្រពាំងប្រាសាទនៅពីក្រោយខ្នងលោកអ៊ឹមគឹមឡេងដោតរឿងហេតុទាក់ទិនចរាចរណ៍ឈើក្រញូងបានកើតឡើងក្នុងដែនសមត្ថកិច្ចរបស់លោកតែងតែឆ្លើយធ្វើមិនដឹងមិនលឺ។