ផ្ដល់ស័ង្កសីដល់ពលរដ្ឋនិងជួយសាងសង់ផ្ទះ១០៦ខ្នងក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដែលត្រូវបានខ្យល់បក់រំលំពីម្សិលមិញ

0

បន្ទាយមានជ័យ: ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញចុះផ្ដល់ស័ង្កសី ដល់ជនរងគ្រោះដោយខ្យល់កន្ត្រាក់បក់ផ្ដួលរំលំផ្ទះពលរដ្ឋ

នៅ៦ឃុំក្នុងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យភ្លាមដែរនាថ្ងៃទី៤សីហានេះ បន្ទាប់ពីមានខ្យល់កន្ត្រាក់ បោកបក់ និងវាយរំលំ ផ្ទះពលរដ្ឋលើភូមិសាស្ត្រ ៦ឃុំ .ឃុំគោកបល័ង្គ .អូរប្រាសាទ .បន្ទាយនាង .រហាត់ទឹក និងចំណោម និងឃុំភ្នំតូចក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើឲ្យផ្ទះអ្នកភូមិ សាលារៀន មានការខូចខាតធ្ងន់ស្រាល ប្រមាណ១០៦ ខ្នង នេះបើតាមការអោយដឹងពី លោក រត្ន័ ដាស៊ីណង់ អភិបាលរងស្រុកមង្គលបូរីកាលពីម្សិលមិញ ។
ឯកឧត្ដម សួន បវរ អភិបាលខេត្ត អភិបាលរងខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកមង្គលបុរី កងកម្លាំង និងអ្នកពាក់ព័ន្ធ បានកំពុងដុតដៃជើងចុះពិនិត្យដោះស្រាយ ភ្លាមៗក្រោយទទួលបានដំណឹងដ៍សោកស្តាយនេះ ។
លោក រត្ន័ ដាស៊ីណង់ អភិបាលរងស្រុកមង្គលបូរីប្រាប់ថា: ផ្ទះពលរដ្ឋរងគ្រោះសរុបរួមមានចំនួន ១,អូរប្រាសាទ ៣ភូមិ ៥៩ខ្នង .២ភ្នំតូច ៦ខ្នង .៣បន្ទាយនាង ២០ខ្នង .៤ គោកបល័ង្គ ១៤ខ្នង .៥ចំណោម២ ខ្នង .៦ រហាត់ទឹក ៤ខ្នង និងសាលាបឋមសិក្សាភ្នំធំ ១ខ្នង ក្នុងចំនួន១០៦ខ្នង មានខូចខាតធ្ងន់ស្រាល របើកដំបូល ជញ្ជាំង រលំទាំងស្រុក។
ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ក្រុមការងារខេត្ត ស្រុក និងកងកម្លាំងទាំងបី តែចុះជួយរាល់ទុកលំបាកពលរដ្ឋគ្រប់កាលះទេសះ ដោយមិនរើសអើងនិនាការនយោបាយ ក្នុងគ្រាដែលពួកគាត់ជួបគ្រោះមហន្តរាយផ្សេងៗ៕
ដោយ: ឃិន គន្ធា