​ខ្យល់ព្យុះ​កំណាច​ប្រមាណ​ជា​កន្លះ​ម៉ោង បានសម្លាប់​ត្រី​ប្រមាណ​៩០​តោន នៅ​តំបន់​អភិរក្ស​ទន្លេ​ឆ្មា​

0

​ ​ខេត្តកំពង់ធំ​: ត្រី​ទម្ងន់​ប្រមាណ​ទម្ងន់​៩០​តោន​បាន​ស្លាប់ ដោយសារ​ខ្យល់ព្យុះ​កំណាច​១​មេ កាល ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១០ ខែ មិថុនា ឆ្នាំ ២០១៤ នៅ​តំបន់​អភិរក្ស ទន្លេ​ឆ្មា ស្ថិតនៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​ ​ ​

ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ បាន​ពន្យល់ថា ដោយ​ទឹក​នៅ​តំបន់ អភិរក្ស ទន្លេ​ឆ្មា​នេះ រាក់​នៅ​រដូវប្រាំង​និង​រហូត​មកទល់ពេលនេះ ទឹក​មាន​ជម្រៅ​តែ​ប្រមាណ​៤​តឹក តែប៉ុណ្ណោះ ដូច្នេះ នៅ​ខ​ណះ​ខ្យល់ព្យុះ​ខ្លាំង ទឹករលក បាន​បោក​រុញច្រាន​ដី​ក្រោម​ទឹក ឲ្យ​ផុស​ឡើង និង​ក្លាយជា កករ ពេញ​ផ្ទៃ​ទន្លេ បណ្ដា​លយ​ឲ្យ​ត្រី​ពុល​ស្លាប់​តែម្ដង​។​ ​

​លោក ប៉ែន វណ្ណ​រិ​ទ្ធ បាន​ប្រាប់​បន្តថា ខ្យល់ព្យុះ​នេះ​មាន​រយះពេល​ប្រមាណ​កន្លះ​ម៉ោង ហើយ​មាន​ភ្លៀង​ស្រិចៗ​តែប៉ុណ្ណោះ ចំណែក​ត្រី​ដែល​ពុល​ស្លាប់​នេះ មាន​ត្រី​ដែលមាន​តម្លៃ​ដូចជា​ ​ត្រី​កេះ ត្រី​ក្រពាត់ ត្រី​ឆ្លាំង ត្រី​សណ្ដាយ ត្រី​ឆ្ពិន ត្រី​ច្រកែង​និង​ត្រី​តា​ហោ​ន​។​ល​។ ក្រៅពីនេះ មាន​ត្រី​ផ្សេងៗ ទៀត​។​ ​ ​

លោក ប៉ែន វណ្ណ​រិ​ទ្ធ បាន​បន្តថា គ្រោះថ្នាក់​ធម្មជាតិ ដែល​បង្ករ​ឲ្យ​ត្រី​នៅ​តំបន់​អភិរក្ស​ទន្លេ​ឆ្មា នេះ​ស្លាប់ មិនមែន​ទើបតែ​មាននៅ​ឆ្មាំ​នេះ​ទេ គឺ​កើតមាន​ស្ទើរ​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​មិនធំ​ដុំ ដូច​នៅ​ឆ្នាំ នេះ​ទេ តួយ៉ាង​នៅ​ឆ្នាំ​២០១៣ ស្លាប់​៤៦​តោន ដោយ​អាកាសធាតុ​ក្ដៅ​ខ្លាំង​។​ ​ ​

លោក ប៉ែន វណ្ណ​រិ​ទ្ធ បាន​បញ្ចា​ក់ថា ហេតុការណ៍​នេះ លោក​បាន​រាយ​ការ​ណ៏ ទៅ​នាយក ដ្ឋា​ន​និង​ក្រសួងកសិកម្ម​រូ​ច​ហើយ​និង​ចំណាត់ការ​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ នៅ​ទីនោះ ឃ្លាំមើល​បន្តថា​តើ ត្រី​នៅ​បន្ត​ស្លាប់​ឬក៏​ឈប់​ហើយ ចំពោះ​ត្រី​ដែល​ស្លាប់​គឺ​ប្រជាពលរដ្ឋ​នាំគ្នា​រើស​យកទៅ ធ្វើជា​ចំណី អាហារ​៕ fg s sgd