យុវតីម្នាក់ត្រូវបានជនសង្ស័យចាប់រំលោភ តែមិនបានសម្រេច

0

ខេត្តរតនគិរី៖ យុវតីម្នាក់ត្រូវជនសង្ស័យស្ទាក់តាមផ្លូវប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេច រត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៧នឹង១០នាទីថ្ងៃទី៤ ខែ

សីហា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចព្រៃកប់ខ្មោច ស្ថិតនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ. ផ. រ អាយុ១៥ ឆ្នាំជនជាតិគ្រឹង មុខរបរសិស្ស មានទីលំនៅភូមិចាអ៊ុង ឃុំចាអ៊ុង ស្រុកអូរជំុ ខេត្តរតនគិរី ជិះម៉ូតូម្នាក់ឯងម៉ាក zoomer x ពាក់ស្លាកលេខ ភ្នំពេញ១E-៣៦៩១ មកពីសាលារៀន។
ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះម៉ូតូម្នាក់ឯងមកស្ទាក់ផ្លូវធ្វើឲ្យម៉ូតូជនរងគ្រោះបានដួលរួចចាប់អូសជនរងគ្រោះចូលក្នុងព្រៃបាន
ប្រតាយប្រតប់ជាមួយជនរងគ្រោះរួចជនសង្ស័យដោយឃើញថាមិនអាចចាប់ជនរងគ្រោះបានក៍ ជិះម៉ូតូរត់គេចខ្លួនបាត់។
ចំណែកជនរងគ្រោះត្រូវបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត
។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងអធិការក្រុងបានលុងកំពុងធ្វើការចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ដោយ: យក្ខឡោម