យាយម៉ាប់មេឈ្មួញឈើក្រញូងអាងខ្នងមេសឹករងស្រុកអន្លង់វែងកំពុងតែប្រមូលទិញផ្ដាច់មុខនៅបន្ទាត់ព្រំដែន

0

ខេត្តឧត្តរមានជយ័ៈក្រោយពីយាយម៉ៃមេឈ្មួញឈើក្រញូងធំជាងគេនៅស្រុកអន្លង់វែងខេត្តឧត្តរមានត្រូវបានចាប់ខ្លួនកំពុងតែត្រូវបានស្នងតំណែងបន្តរនិងមានភាពល្បីល្បាញប្រមូលទិញឈើក្រញូងផ្ដាច់មុខនៅតាមបន្ទាត់ព្រុំដែនមានឈ្មោៈ ថា យាយ ម៉ាប់ ដោយមានលោកវរះសេនីយ៍ត្រី ភោគ ភន មេបញ្ជាការសឹករងស្រុកអន្លង់វែងធ្វើជាខ្នងបង្អែក។
កាលពីថ្ងៃទី05ខែសីហាឆ្នាំ2017នេះមានសេចរាយការពីប្រជាពលរដ្ឋមកថាមេឈ្មូញឈ្មោះយាយម៉ាប់កំពុងធ្វើសកម្មភាពប្រមូលទិញឈើក្រញូងផ្ដាច់មុខនៅតំបន់កងអនុសេនាធំការពារព្រំដែនលេខ6និងលេខ7យ៉ាងអនាធិប្តេយ្យនិងគាបធ្វើបាបកម្មករទិញក្នុងតំលៃថោក។
នៅពេលយាយម៉ាប់ប្រមូលទិញឈើក្រញូងយាយម៉ាប់តែងតែប្រើពាក្យថាជារបស់ មេ ភន ប្រភពបានបង្ហើបអោយដឹងថាលោកវរះសេនីយ៍ត្រីភោគ ភនមិនត្រឹមតែនៅពីក្រោយខ្នងយាយម៉ាប់ប៉ុន្នោះទេគឺបានដាក់ភាគហ៊ុនជាមួយនិងយាយម៉ាប់ថែមទៀតនិងល្បីថាក្នុងមួយខែៗគេរកចំណូលចែកគ្នាបានរាប់ម៉ឺនដុល្លាឯណោះ។យាយម៉ាប់មិនត្រឹមតែមានខ្នងបង្អែកលោកវរះសេនីយ៍ត្រី ភោគ ផន ប៉ុន្នោះទេលឺល្បីថាមានថ្នាក់ឧត្ដមសេនីយ៍ជាយោធាម្នាក់ ឈ្មោះ អ៊ុំ ឈើយអត្តលេខ008នៅទីក្រុងភ្នំពេញជាអ្នកចាំការពារនិងបើករថយន្ដជួនមេឈ្មួញឈើក្រញូងឈ្មោះយាយមាប់ដើទិញឈើក្រញូងនៅតាមបន្ទាត់ព្រុំដែនទៀតផង។បើនិយាយអំពីណាចយាយម៉ាប់មិនខុសគ្នានិងយាយម៉ៃប៉ុន្មាននោះទេបើគិតមកលើអ្នកសារព័ត៍មានវិញអាងតែវាយកាប់ចាក់និងប្ដឹងនិងជេប្រមាថតែប៉ុន្នោះ។
ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកការទំនាក់ទំនងសុំការបំភ្លឺពឺលោកវរះសេនីយ៍ត្រី ភោគ ភន បានទេ ។ក្រុមការងារយើងបានធ្វើការទំនាក់ទំនងបន្តរទៅលោកឃួន ភារុន មេបញ្ជាការប្រចាំទឹសស្រុកអន្លង់វែងលោកថាជាប់រវល់មិនអាចឆ្លើយតបបានចាំលើកក្រោយ។