ឯឧ យន្ត មីន រំលឹកអោយមន្ត្រីក្នុងខេត្តព្រះសីហនុត្រូវចេះយល់ពីសុខទុក្ខរបស់ប្រជាជនតាមមូលដ្ឋាននិងត្រូវចេះផ្សារភ្ជាប់ខ្លួនទៅនឹងជីវភាពពលរដ្ឋតាមជនបទផង

0

ព្រះសីហនុ៖ ឯឧ យន្ត មីន មានប្រសាសន៍បែបនេះគ្រាដែលឯឧអភិបាលខេត្តព្រះសីហនុ រួមទាំងមន្ត្រីជុំវិញខេត្តមួយចំនួនបានរួមគ្នាចុះជួយ

ស្ទូងស្រូវជូនពលរដ្ឋនៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់នាព្រឹកថ្ងៃទី៦សីហា២០១៧គ្រាដែលរដូវដកស្ទូងស្រូវវស្សាចូលមកដល់។
ឯឧ យន្ត មីន អភិបាលខេត្តបានលើកឡើងអំពីគោលបំណងនៃការនាំគ្នាមកជួយស្ទូងស្រូវជូនពលរដ្ឋនៅថ្ងៃនេះថា៖
១.(មានសំលេងអភិបាលខេត្តព្រះសីហនុ)

លោក មេឃុំបឹងតាព្រហ្មអោយដឹងថា៖ផ្ទៃដីដែលបានរៀបចំសំរាប់ក្រុមការងារដឹកនាំដោយអភិបាលខេត្តនិងប្រធានក្រុមប្រក្សាខេត្តព្រះសីហនុចុះស្ទូងជូនពលរដ្ឋនេះមានទំហំ១ហិចតា៧០អា ។
២.(មានឃ្លីបលោក មេឃុំបឹងតាព្រហ្ម)

លោកស្រី ខាត់ ទូច ជាម្ចាស់ស្រែនេះមានអារម្មណ៍សប្បាយរីករាយនិងថ្លែងអំណរគុណចំពោះឯឧ អភិបាលខេត្តរួមទាំងបងប្អូនទាំងឡាយដែលបានជួយស្ទូងស្រូវរបស់គាត់នាថ្ងៃនេះ។
លោកស្រីបន្តថានេះជាលើកទីមួយហើយដែលថ្នាក់ដឹកនាំខេត្តព្រះសីហនុបានចុះជួយស្ទូងពលរដ្ឋតាមជនបទបែបនេះនៅក្នុងខេត្តព្រះសីហនុដែលកន្លងមកមិនដែលមានទេ ។
៣.(មានឃ្លីប លោកស្រី ខាត់ទូច )

មជ្ឈដ្ឋានមហាជនបាននិយាយតៗគ្នាថា៖ឯឧ យន្ត មីន គឺអភិបាលខេត្តដែលសកម្មក្នុងការងារតែងចុះជាប់ជាមួយប្រជាជនតាមមូលដ្ឋានដើម្បីស្វែងយល់អំពីសុខទុក្ខរបស់ពលរដ្ឋស្ទើរគ្រប់ទីកន្លែងនៅទូទាំងខេត្តព្រះសីហនុចាប់តាំងពីលោកបានចូលកាន់តំណែងជាអភិបាលខេត្តមកដោយមិនរងចាំមើលតែរបាយការណ៍របស់មន្ត្រីមូលដ្ឋានប៉ុណ្ណោះឡើយ។
ប្រជាពលរដ្ឋភាគច្រើនបានសំដែងការគាំទ្រចំពោះអភិបាលខេត្តព្រះសីហនុ ឯឧ យន្ត មីន ថាជាថ្នាក់ដឹកនាំដែលសកម្មល្អជាងគេក្នុងចំណោមអភិបាលខេត្តព្រះសីហនុកន្លងមក។ជានិច្ចកាលឯឧ យន្ត មីន តែងចុះជាប់ប្រចាំជាមួយប្រជាជននិងជួយសំរួលការលំបាកទាំងឡាយរបស់ប្រជាជនគ្រប់ទីកន្លែងក្នុងខេត្ត៕សាវ៉ុន