ក្រុមហ៊ុនAIR ASIAចាប់ផ្តើមបើកការហើរត្រង់មកខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ក្រុមហ៊ុនអាកាសចរណ៍Air Asia  ចាប់ផ្តើមហោះហើរត្រង់មកខេត្តព្រះសីហនុហើយ។

នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះជើងហោះហើរលើកទី១ក៍បានចុះចតដោយសុវត្ថិភាពផងដែរ នៅព្រលាន យន្តហោះអន្តរជាតិកងកេង ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នេះជាជើងយន្តហោះត្រង់មួយខ្សែថ្មីទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ AIR ASIA រវាងខេត្តព្រះសីហនុ និងទីក្រុងកូឡាឡាំពួ។

ការហោះហើរជើងទីមួយនេះមានអ្នកដំណើរសរុបចំនួន ១៨០នាក់។

ក្រុមហ៊ុនអាកាសចរណ៍ AIR ASIA បើកដំណើរការជើង ហោះហើរត្រង់នៅថ្ងៃចន្ទ័ ពុធ សុក្រ និងថ្ងៃអាទិត្យ ។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុនេះមានមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនផងដែរបានបើកជើងហោះហើរត្រង់តែម្តង។ហើយទៅមុខទៀតនឹងមានបើកជើងហោះហើរជាបន្តបន្ទាប់ទៀត៕