ខេត្តព្រះសីហនុៈហេតុការដ៍គូរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈពេលគេប្រទះឃើញទារកម្នាក់អាយុទើបតែបានប្រមាណ១០ថ្ងៃប៉ុណ្ណុះត្រូវម្តាយឪពុកតិរិច្ឆានរបស់ខ្លូនយកទៅបោះចោលក្នុងព្រៃអាកាស្យាស្ងាត់ជ្រងុំយ៉ាងអណោចអធម្មបំផុតប៉ន្តែរសំណាងល្អត្រូវបានក្រុមអ្នកដើរដក
ផ្សិតឃើញរើសយកមកចិញ្ចឹម។ហេតុការនេះបានកើតឡើងនៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៤នៅត្រង់ចំណុចព្រែអកាស្យាតំបន់ក្បាលឆាយស្ថិតនៅក្នុងភូមិលេខ១សង្កាត់លេខ១ក្រុង.ខេត្តព្រះសីហនុ។
.ទាក់ទឹងទៅនិងហេតុប្រទះឃើញទារកខាងលើត្រូវបានប្អូនស្រីឈ្មោះហ៊ួនស្រីមុំអាយុ២៩ឆ្នាំរស់នៅតំបន់ក្បែរនោះនិយាយរៀបរាប់ប្រាប់ឲ្យដឹងថានៅព្រឹកកើតហេតុនោះរូបនាងបានចេញពីផ្ទះក្នុងគោលបំណង់ទៅរកដកផ្សិតនៅក្នុងព្រែអកាស្យាខាងលើដើរផុតពីរផ្ទះបានចំងាយប្រមាណ១០០ម៉ែត្រក៍ស្រាប់តែបានជូបប្រទះឃើញទារកនេះតែម្តងដោយខ្លូនប្រាណទារកមិនមានខោអាវស្លៀកពាក់អ្វីទាំងអស់គឺខ្លូននណលគកនិងមានសត្វស្រម៉ោចអង្ក្រងរោមពេញខ្លូនជាមួយនិងសម្រែកយំខ្សាវៗមើលទៅគូរឲ្យសង្វេកបំផុតហើយនៅជិតក្បែរខ្លូនទារកគេមិនឃើញមានអ្វីគូរឲ្យកត់សម្គាល់ក្រៅពីរភូយ.មុងកញ្ចាស់និងបំណែកប្រណាត់ចាស់ៗចំនូន២ទៅ៣ផ្ទាំងនោះឡើយ។ភ្លាមនោះដោយក្តីអាណិតនិងចង់បានកូនប្រុសផងនោះប្អូនស្រីក៏បានរត់ទៅប្រាប់ប្តីនិងអ្នកភូមិនឹងបាននាំយកទារកមកកាន់ផ្ទះរបស់ប្អូនស្រីតែម្តងរូចបន្ទាប់មកបានផ្តល់ពត៏មានមកមេភូមិចៅសង្កាត់រហូតដល់លោកជំទាវអភិបាលរងខេត្ត។ដោយគេមិនដឹងថាឪពុកម្តាយទារកនោះពូកគេមានបញ្ហារបែបណានោះទេទើបបានជាដាច់ចិត្តយកកូនដែលកើចេញពីរផ្ទៃរបស់ខ្លូនមកដោះចោលក្នុងព្រែយ៉ាងអណោចអធម្មដូចនេះ។
.លោកជំទាវប្រាក់ច័ន្ទសុខាអភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ដែរថាចំពោះទារិការនេះជាបឋមអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ឋសុខចិត្តប្រគល់ទៅអោយប្តីប្រពន្ឋដែលមានប្តីឈ្មោះព្រាបបញ្ញាវុធមុខរបរបុគ្គលិកស្រាបៀរអង្គរនិងប្រពន្ឋឈ្មោះហ៊ួនស្រីមុំជាបណ្តោះអាសន្នសិនហើយនៅថ្ងៃខាងមុខប្រសិនបើរប្តីប្រពន្ឋនេះខ្វះលទ្ឋភាពក្នុងការចឹញ្ចឹមអាចប្រគល់ទារកនេះមកអោយលោកជំទាវដើម្បីយកទៅថែរក្សានៅក្នុងអង្គការសង្គ្រោះកុមារម្លប់តាប៉ាងរឺមួយអាចយកទៅប្រគល់ជូនមន្ទីកិច្ចការនារីក៏បាន។ជាចុងក្រោយលោកជំទាវក៍បានធ្វើការអំពាវនាវផងដែរទៅម្តាយឪពុកគ្រប់រូបត្រូវតែមានការទទូលខុសត្រូវឲ្យខ្ពស់ចំពោះកូនរបស់ខ្លូនក្នុងចិញ្ចឹមបីបាចថែរក្សាមិនត្រូវយកូនតូចៗដែលមិនដឹងអីសោះមកដោះចោលដូចនេះទេហើយទង្វើបែបនេះក៍ជាអំពើខុសច្បាប់មួយដែរ៕