ស្នងការនគរបាលខេត្តព្រះសីហនុប្តេជ្ញាពង្រឹងនិងបន្តបង្ក្រាបរាល់អំពើល្មើសបើទោះជាបង្ករដោយ ចិន បារាំងឬខ្មែរឬជនជាតិណាក៍ដោយអោយតែល្មើសច្បាប់កម្ពុជា

0

ខេត្ដ​ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងខេត្តព្រះសីហនុបានថ្លែងបែបនេះគ្រាដែលលោកធ្វើសន្និសីទបង្ហាញជនសង្ស័យធ្វើសញ្ចារកម្មដែលជាជនជាតិចិន១២នាក់នៅក្រុងព្រះសីហនុកាលពីថ្ងៃទី៩សីហា២០១៧នេះ។
ជុំវិញបញ្ហាជនជាតិចិនដែលសង្ស័យធ្វើសញ្ចារកម្មនៅសង្កាត់២ក្រុងព្រះសីហនុស្នងការដ្ឋាននគរបាលខេត្តសម្រេចបញ្ជូនទៅតុលាការប្រុសចំនួន៥ នាក់និងស្រីម្នាក់់។
ដោយឡែកស្រីៗ៦នាក់ផ្សេងទៀតត្រូវអនុញ្ញាត្តអោយត្រលប់ទៅវិញហើយព្រោះពួកគេជាជនរងគ្រោះក្នុងអំពើនេះដែរ។

លោក ឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលបន្ទុក្ណ្តាលព្រហ្មទណ្ឌ បញ្ជាក់ថា៖ជនទាំង១២នាក់ដែលបានឃាត់ខ្លួននេះមានស្រីៗចំនួន៦នាក់ជាជនរងគ្រោះចាញ់កល់ល្បិចលួងលោមរបស់ជនជាតិចិនមួយក្រុមទៀតដែលបើកកន្លែងរកស៊ីម៉ាស្សាខាងលើនេះ។
នារីរងគ្រោះទាំង៦នាក់នេះនឹងត្រូវដោះលែងទៅវិញ។
ដោយឡែកចិនចំនួន៦នាក់ផ្សេងទៀតក្នុងនោះប្រុស៥នាក់ស្រីម្នាក់ដែលសុទ្ធតែជាអ្នកមានភាគហ៊ុនក្នុងហាងនេះនិងបំរើការនៅហាងនេះត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់។
លោក ឧត្តមសេនីយ៍ត្រី ប្តេជ្ញានឹងបន្តពង្រឹងនិងបង្ក្រាបជាបន្តបន្ទាប់ទៀតរាល់អំពើខុសច្បាប់នានាមិនថាចិន បារាំងឬខ្មែរឡើយ។