ស្វាយេៀង៖ លោកជំទាវម៉ែនសំ អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថាប្រជាជនយើងទូទាំងប្រទេសកំពុងមានសិទ្ធសេរីភាពនិងការរស់នៅប្រកបដោយសុភមង្គលក្នុងដំបូលសន្តិភាពនិងស្ថេរភាពយ៉ាងពេញលេញនិងមានជីវភាពកាន់តែធូរធារ។ការ
លើកឡើងបែបនេះក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមជាគណៈអធីបតីក្នុងកិច្ចប្រជុំបូកសរុបការងារវេទិកាថ្នាក់ជាតិ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នៅសាលប្រជុំទន្លេវ៉ៃគោក្រុងស្វាយរៀង។លោកជំទាវម៉ែនសំអនបានបន្តទៀតថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងក្នុងនាមលោកជំទាវផ្ទាល់សម្តែងនូវក្តីសោមនស្សរីករាយដោយបានជួបជាមួយ លោក លោកស្រី ដែលជាក្រុមការងារបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះដែលបានចំណាយកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាព រួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងរួមចំណែកជួយខេត្តស្វាយរៀងទទួលបានជោគជ័យ
រាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេសការធានាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលបានបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍលើគ្រប់វិស័យ។លោកជំទាវបានលើកឡើងទៀតថាដោយសាររាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស យើងជាសេនាធិការឱ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើ៖ទី១) ពង្រឹងសតិអារម្មណ៍ប្រជាពលរដ្ឋយើង តាមមូលដ្ឋាន ឱ្យមានភាពពជឿជាក់ និងកក់ក្តៅជាមួយរាជរដ្ឋាភិបាលកម្ពុជា។ទី២) ជំរុញធ្វើឱ្យមន្ត្រីរាជការយើងយល់ដឹងកាន់តែច្បាស់ពីស្ថានភាពជាក់ស្តែងខាងសេដ្ឋកិច្ច សន្តិសុខនៅមូលដ្ឋាន និងចុះទៅសាកសួរសុខទុក្ខ ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្វែងយល់ពីសមិទ្ធផល ជីវភាពរស់នៅរបស់ប្រជាជនសម្រាប់លើកឡើងមកដោះស្រាយថ្នាក់ជាតិ។ទី៣) ពន្យល់ប្រជាជនឱ្យជ្រាបពីគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលឱ្យបានស៊ីជម្រៅ។
ទី៤) អាចវាយបកពីការឃោសនាអកុសលប្រកបដោយពិសពុលរបស់ក្រុមប្រឆាំង ខំពន្យល់បកស្រាយចម្ងល់ និងភាពស្រពេចស្រពិល របស់ប្រជាពលរដ្ឋយើង និងកែប្រែទស្សនៈខុសឆ្គងរបស់គាត់ ទី៥) បង្កើនភាពជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាជននៅតាមមូលដ្ឋាន ព្រោះតួនាទីរបស់មន្ត្រីយើងគឺបម្រើប្រជាជន។លោកស្រីបានបន្តទៀតថាដោយសារឆ្នាំក្រោយនេះ ជាឆ្នាំដែលយើងត្រូវបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ ដូច្នេះឆ្នាំនេះ គឺជាឆ្នាំដែលសំខាន់បំផុតសម្រាប់ទេសប្រហែល៥លាននាក់មកទស្សនាកាលពីឆ្នាំ ២០១៦។លោកជំទាវម៉ែនសំអនក៏បានសំណូមពរអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ និងបន្តដោះស្រាយនូវសំណូមពរដែលយើង
មិនទាន់បានដោះស្រាយ និងថែរក្សាការពារសុខសុវត្ថិភាព (ភូមិ ឃុំ មានសុវត្ថិភាព) សន្តិសុខ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។នៅក្នុងឱកាសនោះដែរអង្គទាំងមូលប្រជុំក៏បានលើកឡើងអំពីចំណុចប្រឈមនិងសមទ្ធិផលនានាផងដែរ៕





































