ខេត្តរតនគិរី៖ សមត្ថកិច្ច និងសន្តិសុខឃាត់ខ្លួនចៅក្រោមទំនើងសាលាដំបូងខេត្ត ខណៈហូបស្រាស្រវឹងជោគជាំបោកក្បាលមេក្រូ និងមិនព្រមគិតលុយហាងអោយម្ចាស់ហាងខារ៉ាអូខេ បន្ទប់កោះកុងយីហោដានវើល ស្ថិតភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤។
មន្ត្រីនគរបាលមូយរូបដែលបានចុះទៅអនុវត្តនិងឃាត់ខ្លួនចៅក្រមរូបនោះបានអោយដឹងកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ថាមន្ត្រីចៅក្រមដែលបង្កភាពអុកឡុកនៅក្នុងហាងខារ៉ាអូខេដានវើលមានឈ្មោះអេង ចំណាប់ រស់នៅភូមិបូរីកម្មករ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានចូលទៅហូបស្រានៅក្នុងហាងខាងលើដែលមានគូរកនយ៉ាងហោចណាស់ចំនួន៤នាក់ទៀត ដែលជាមន្ត្រីកងកម្លាំងប្រដាប់អាវុធ ដូចប៉ូលិស និងប៉េអឹម ប៉ុន្តែមិនបានគេស្គាល់ឈ្មោះនោះទេ បានចូលហូបចុកតាំងពីម៉ោង៣រសៀល រហូតដល់ពេលកើតហេតុសរុបជាទឹកប្រាក់ចំនួន៨២ម៉ឺន១ពាន់រៀល។ ហើយចំពោះការហូបចុកស្រវឹងម្តងៗ ចៅក្រមរូបនោះធ្វើកាយវិការមិនគួគាប់បីដូចជាបត់ជើងតូចក្រៅបង្គន់អួតក្អេងក្អាងក្នុងហាងមើលងាយនារីបំរើការក្នុងហាងដកកាំភ្លើងខ្លីបង្វល់បង្អួតអ្នកដែលនៅហូបចុកនៅក្បែរៗគ្នាថាខ្លួនអស្ចារ្យ មិនតែប៉ុណ្ណោះនៅក្នុងអំឡុងឆ្នាំ២០១៣ មន្ត្រីចៅក្រមរូបនោះបានបបួលមិត្តភ័ក្តម្នាក់ទៀតធ្វើការនៅការិយាល័យភូមិបាលស្រុកកូនមុំ ខណៈពេលហូបស្រាស្រវឹងទាំងកណ្តាលអាធ្រាតនាំគ្នាប្រណាំរថយន្តទំនើបរបស់ខ្លួនតាមបណ្តោយផ្លូវជាតិលេខ៧៨ បណ្តាលអោយរ៉េចង្កូតទៅបុករបងមន្ទីរប្រៃសណីបណ្តាលអោយបាក់របងចំនួន៤ទៅ៥ផ្ទាំង។ ហើយការបង្កភាពចលាចលក្នុងហាងខាងខារ៉ាអូខេខាងលើនេះដែរ នៅព្រឹកថ្ងៃទី១២ ខែមិថុនា លោកអេង ចំណាប់ ចៅក្រោមសាលាដំបូងខាងមិនអាចសុំការអធិប្បាយណាមួយបានទេ។
លោកឯម វុន អធិការក្រុងបានលុងបានមានប្រសាន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១២ ខែមិថុនានេះថាចំពោះការអុកឡុកនៅក្នុងហាងខារ៉ាអូខេខាងលើដែលបង្កដោយក្រុមលោកអេង ចំណាប់ ចៅក្រមសាលាដំបូងខេត្តនោះ លោកមិនបានចុះទៅអនុវត្តន៍ផ្ទាល់នោះទេ ប៉ុន្តែលោកបញ្ជាកអោយអធិការរងទទួលបន្ទុកព្រហ្មទណ្ឌ និងមន្ត្រីនគរបាលប៉ុស្តិ៍ឡាបានសៀកចុះទៅធ្វើការងារនេះ ហើយរហូតមកដល់ពេលនេះលោកក៏មិនទាន់ទទួលពាក្យបណ្តឹងពីម្ចាស់ហាងដែររងគ្រោះនោះផងដែរ ហើយគូភាគីទាំងសងខាងគេសុំចរចាអោយត្រូវគ្នាវិញ។
ជុំវិញភាពអុកឡុកដោយសារស្រវឹងស្រារបស់លោក អេង ចំណាប់ ចៅក្រមសាលាដំបូងខេត្តដែលបានប្រព្រឹត្តិអំពើខុសស្គមនៅក្នុងហាងខារ៉ាអូខេខាងលើនេះដែរ តើឧត្តមចៅក្រមលោកមានវិធានការយ៉ាងណា៕