សៀមរាប៖ លោកនួន ពុទ្ធារ៉ា នាយករដ្ឋបាលសាលាខេត្តសៀមរាបដឹកនំាមន្រ្តីរដ្ឋបាលសាលាស្រុកជីក្រែង មន្រ្តីរដ្ឋបាលព្រៃឈើ. មន្រ្តីបរិស្ថាន .មន្រ្តីទេសចរណ៍ និង កងកំលាំងប្រដាប់អាវុធសរុបះ២៥នាក់ ចុះត្រួតពិនិត្យមើលព្រៃពូជប្រភេទឈើធ្នង់ត្រង់ចំណុចអូរថ្មរទប់ និង ព្រៃសហគមន៍ភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ។លោកនួនពុទ្ធរ៉ាបានមានប្រសាស្រ្តថាយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតលើវិស័យព្រៃឈើ ។ យើងពិនិត្យឃើញហើយនៅក្នុងភូមិសាសន៍ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបយើងមានតំបន់ព្រៃពូជ ប្រភេទឈើប្រណិត ( ឈើធ្នង់ ) ដែលជាឈើដ៏កម្រ និងជាឈើដែលអាចឈានទៅដល់ការផុតពូជដោយសារតែជនមួយក្តាប់តូចធ្វើការកាប់បំផ្លាញយកទៅលក់ឱ្យឈ្មួយ និង កាប់ឆ្ការដុតបំផ្លាញរានយកដីធ្វើជាកម្មសិទ្ធខុសច្បាប់ ។
ចុងក្រោយលោកនួនពុទ្ធា រ៉ា បានសំណូមពរឱ្យខាងជុំនាញរដ្ឋបាលព្រៃឈើ និងជុំនាញបរិស្ថានសហការណ៍គ្នាឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងសហគមន៍ការពារឱ្យបានគង់វង្សទាំងព្រៃពូជ ព្រៃសហគមន៍ និង ព្រៃបំរុងទុករបស់រដ្ឋ ដើម្បីរក្សានិរន្តរភាពនិងបរិស្ថានបានល្អទៅថ្ងៃអនាគត ៕ ដោយ ព្រំ សុខា





































