លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែវ គឹម យ៉ាន នាំយក បច្ច័យ ជិត ២ម៉ឺនដុល្លា ប្រកេន ព្រះសង្ឃ ក្នុងវត្ត បុប្ផានារាម ដើម្បី បន្តកសាងព្រះវិហារ

0

ខេត្តរតនគិរី៖ លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែវ គឹមយ៉ាន រួមដំណើរ លោក គិត ទ្រី អភិបាលរងខេត្ត និងពុទ្ធបរិស័ទ មន្ត្រីរាជការ ក្នុងខេត្ត និងមកពីរាជធានីភ្នំពេញ នារសៀលថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៧នេះ បាននាំយកបច្ច័យដែលបានមកពីការប្រារព្វពីធីបុណ្យផ្កានៅ រាជធានីភ្នំពេញ ប្រមាណជិត ២ម៉ឺនដុល្លា

សហរដ្ឋអាមេរិក ប្រកេនដល់ ព្រះសង្ឃក្នុងវត្ត បុប្ផានារាម ស្ថិតនៅភូមិ កាឡាន់ ក្នុងឃុំ វើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីបន្តសាសង់ ព្រះវិហារ ដែលកំពុងដំណើរការសាងសង់ ។
ពិធីប្រកេនបច្ច័យខាងលើនេះ ប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា មានពិធី សូត្រមន្ត ចម្រើនព្រះបរិត និងសមាទាននិច្ចសីល ផងដែរ ។ ព្រះគ្រូចៅអធិការ វត្ត បុប្ផានារាម ព្រះនាម ផាន់ វណ្ណធី មានថេរៈដីការថា ដោយសារវត្តពុំទាន់មាន ព្រះវិហារ សម្រាប់ប្រជាពុទ្ធបរិស័ទ គោរព ប្រតិបត្តិទើបគណៈកម្មការ អាចារ្យ និងអាជ្ញាធរ មូលដ្ឋាន បានប្រជុំឯកឆន្ទ កសាងព្រះវិហារ មួយខ្នង ដោយចាប់ផ្តើម ការសាងសង់ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៥ ទំហំ ១០m X ១៨m កម្ពស់ ១៦m រហូតដល់ ពេលនេះសម្រេច ការសាងសង់ បាន ៤ជំហ៊ាន ស្មើនឹង ៥០% ហើយ ដោយចំណាយថវិកា អស់ចំនួន ជិត ៥ម៉ឺនដុល្លា ។ ព្រះគ្រូចៅអធិការបានសម្តែងនូវការ អរគុណចំពោះ ឯកឧត្តមលោក ជំទាវ លោកឧកញ៉ា និងពុទ្ធបរិស័ទ ជិតឆ្ងាយ ជាពេសេស លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែវ គឹមយ៉ាន ដែលមានសទ្ធាជ្រះថ្លា បានយកនូវបច្ច័យ មកឧបត្ថម្ភសម្រាប់ការ កសាង ព្រះវិហារខាងលើនេះ ។
លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែវ គឹម យ៉ាន បានលើកឡើងពីការរីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែន ជាប្រមុខ វិស័យ ពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើន ពីមួយថ្ងៃទៅ មួយថ្ងៃ ។ លោកជំទាវ ឧកញ៉ា បានបន្តថា លោកជំទាវ មានការសម្បាយចិត្តណាស់ ដែលបានចូលរួមជាមួយ ព្រះសង្ឃ និងពុទ្ធបរិស័ទ ភូមិ កាឡាន់ ឃុំវ៉ើនសៃ ស្រុកវើនសៃ ក្នុងការកសាងព្រះវិហារ ដ៍ថ្មីស្រឡាងមួយ សម្រាប់ គោរពប្រតិបត្តិ ក្នុងនាមយើងទាំងអស់គ្នា ជាអ្នកជឿជាក់ លើព្រះពុទ្ធសាសនា សំដៅធ្វើឲ្យសាសនាព្រះពុទ្ធដែលជា សាសនា របស់រដ្ឋ គង់វង្យ តរាងទៅ ៕ដោយ: យក្ខឡោម