ខេត្តកំពត៖ នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៥:៣០ នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាន
ស្រុកកំពង់ត្រាច ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ខាន់ សុផល ព្រះរាជអាជ្ញារង បានចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀន និងជួញដូរ នៅហាងខារ៉ាអូខេ (សាណា) ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ និងដកហូតថ្នាំញៀនបានចំនួន ០២ កញ្ចប់តូច រួមជាមួយស្រោមអនាម័យមួយចំនួនទៀត ។ ១.ឈ្មោះ លៀម ជៀន ភេទប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គរសុភី ស្រុកកំពង់ត្រាច ជាអ្នកគ្រប់គ្រងទីតាំងខាងលើ ២.ឈ្មោះ ញឹប គន្ធា ភេទស្រី អាយុ ២៧ ឆ្នាំ នៅភូមិភ្នំខ្យង ឃុំប្រសាទភ្នំខ្យង ស្រុកកំពង់ត្រាច ៣.ឈ្មោះ គង់ ស្រីនាង ភេទស្រី អាយុ ២៥ ឆ្នាំ នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបុរី ខេត្តតាកែវ ៤.ឈ្មោះ ចាន់ ស្រីអូន ភេទស្រី អាយុ ៣២ ឆ្នាំ នៅភូមិត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង (អ្នកទាំងបីមានមុខរបរជានារីបម្រើការងារខាងខារ៉ាអូខេ) ។ បច្ចុប្បន្នជនសង្ស័យទាំង ០៤ នាក់ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
ដោយឡែកនៅ ឯស្រុកឈូក នៅថ្ងៃទី ១០ ខែសីហា វេលាម៉ោង ៩:៣០ នាទី កម្លាំងជំនាញគ្រឿងញៀនស្រុកឈូក សហការជាមួយកម្លាំងជំនាញគ្រឿងញៀនខេត្ត បានបង្រ្កាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិតូច ឃុំក្រាំងស្នាយស្រុកឈូក ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ រួមមាន : ១.ឈ្មោះ នាង មាន ភេទប្រុស អាយុ ៣៥ ឆ្នាំ ២.ឈ្មោះ ត្រាង ត្រេង ភេទប្រុស អាយុ ៣៦ ឆ្នាំ (អ្នកទាំងពីរនៅភូមិដូនឪ ឃុំស្នាយអញ្ជិត ស្រុកជុំគីរី) និងដកហូតបានថ្នាំញៀនចំនួន ០១ កញ្ចប់តូច ។
ហេីយនៅ ក្រុងកំពតវិញនោះ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១១:០០ នាទី កម្លាំងប៉ុស្តិ៍ត្រើយកោះ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ រួមមាន : ១.ឈ្មោះ ជ សុភ័ណ្ឌភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិស្រែ សង្កាត់ត្រើយកោះ ២.ឈ្មោះ កឹង ម៉េង ភេទប្រុស អាយុ ២១ ឆ្នាំ នៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ៣.ឈ្មោះ សោម កក្តដា ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត និងដកហូតថ្នាំញៀនបានចំនួន ០២ កញ្ចប់តូច (ធំ ០១ កញ្ចប់) ។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕





































