កោះកុង ៖ កន្លែងទទួលកត់និងស៊ីសងល្បែងកន្ទុយលេខដ៏ធំនិងដុះស្លែមួយកន្លែងជ្រកក្រោមរូបភាពស្លាកវេលុយទ្រូម៉ាន់នី យ៉ាងរលូនដោយគ្មានការរំខានពីសមត្តិកិច្ចឡើយ។ទីតាំងដែលកំពង់ប្រូលមូលសុីសងកន្ទុយលេខខុសច្បាប់នោះស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរះភូមិន្ទ មិនដែលមានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ហ៊ានទៅក្បែរនិងប៉ះពាល់នោះឡើយ ទំនងជាអាចមានអ្នកធំណាម្នាក់កាងនៅពីក្រោយខ្នងក្រោយហើយ ។យោងតាមប្រភពពីក្រុមមន្ត្រីរាជការមួយចំនួនក្នុងខេត្តកោះកុងបាននាំគ្នារិះគន់យ៉ាងពេញទំហឹងទៅលើទីតាំងខាងលើថា ទំនងអាចមានខ្នងបង្អែកអ្នកធំណាម្នាក់នៅពីក្រោយខ្នងទីតាំងនេះហើយបានជាគេហ៊ានបើកកត់យ៉ាងចំហដោយមិនមានការញញើតឬខ្លាចរអាចំពោះសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់នោះ បើទោះបីជាសម្តេចក្រឡាហោម បានប្រកាសអោយមានការបិទនូវល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទយ៉ាងណាក្តីក៏ទីតាំងខាងលើមិនបានយកចិត្តទុកដាក់និងខ្លាចនូវប្រសាសរបស់សម្តេចនោះដែរ ។
ប្រភពដដែលបានបន្តថាម្ចាស់ទីតាំងល្បែងកន្ទុយលេខខាងលើមានឈ្មោះ ហុង ជាមន្ត្រីបរិស្ថានខេត្តកោះកុងដែលមានឋានះមិនទាបប៉ុន្មាននោះទ្បើយ ទើបគាត់ហ៊ានបើកទទួលស៊ីសងល្បែងកន្ទុយលេខដោយចំហនិងពេញទំហឹងបែបនេះ ប្រហែលជាគាត់អាងទៅលើអំណាចរបស់ខ្លួនជាមន្ត្រីបរិស្ថាន ហើយមើលទៅ បានជាគាត់មិនខ្លាចច្បាប់និងមិនព្រមគោរពទៅតាមបញ្ជារបស់សម្តេចតេជោដែលកន្លងមកសម្តេចបានបញ្ជាអោយគ្រប់មន្ត្រីរាជការទាំងអស់ត្រូវនៅអោយឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ តែលោក ហុង ដែលជាមន្ត្រីបរិស្ថានខេត្តកោះកុងរូបនេះ បែជាហ៊ានចេញមុខយ៉ាងពេញទំហឹងមកបើកល្បែងស៊ីសងផ្ទុយនិងបញ្ជារបស់សម្តេចតេជោទៅវិញ ។
ប្រភពខាងលើបាននិយាយបន្តទៀតថាប្រហែលជាលោក ហុង បានធ្វើការសែនព្រេនរួចរាល់សំរាប់គ្រប់ស្ថាប័នក្នុងខេត្តកោះកុងហើយបានជាគាត់ហ៊ានបើកចំហនិងចេញមុខយ៉ាងពេញទំហឹងបែបនេះ បើមិនដូច្នោះទីតាំងមួយនេះក៏មិនអាចដំណើរការបានយ៉ាងរលូនបែបនេះដែរ ហើយអ្នកខេត្តកោះកុងក៏កំពុងរងចាំមើលថាតើសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងខេត្តកោះកុងហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងកន្ទុយលេខដ៏ធំនិងដុះស្លែមួយនេះដែរឬទេ ឬក្រុមសមត្ថកិច្ចបានត្រឹមហ៊ានតែចាប់កូនកញ្ច្រែងតូចតាចដែលគ្រាន់តែកត់យកអោយមេធំដើម្បីដូរបាយមួយគ្រាៗនោះ ។
ចំណែកឯលោក ហុង ដែលជាមន្ត្រីបរិស្ថាននិងជាម្ចាស់ទីតាំងល្បែងស៊ីសងខាងលើ ពេលដែលអ្នកព័ត៍មានខលទៅសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ លោកបែជាជេប្រមាថនិងគំរាមប៉ុនប៉ងសម្លាប់ដើម្បីស៊ីថ្លើមទៀត នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៍មាន ។
ជុំវិញករណីចោទប្រកាន់ខាងលើភ្នាក់ងារយើងពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក ឃឹម សាណេ ស្នងការរងទទួលផែនប្រឆាំងបទល្មើសព្រហ្មទណ្ឌបាននៅឡើយនោះទេ ដោយសារទូរស័ព្ទរបស់លោកខលមិនចូល ០១៦ ៧១៣៥៣៦៕