លោ​ក ណៃ គង់ អភិបាលរងខេត្តកំពតរង់ការរិះគន់ពីប្រជាពលរដ្ខក្នុងការចាក់ដីលុបឆ្នេរយកធ្វើកម្ម សិទ្ធិ

0

អួង វឹង 3:

កំពត៖ សកម្មភាពចាក់ដីលុបឆ្នេរស្ថិតនៅតាមបណ្តោយឆ្នេរក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងថាអ្នកធំក្នុងខេត្តកំពតកំពុងតែយកអំណាចរបស់ខ្លួនទន្រ្ទានចាក់ដីយកឆ្នេរ
សេចក្តីរាយការណ៍ពីប្រជារដ្ឋបានអោយដឹងថាការរំលោភចាក់ដីលុបឆ្នេរយកធ្វើកម្មសិទ្ទគឺធ្វើឡើងដោយលោក ណៃ គង អភិបាលរងខេត្តកំពតដែលកំពុងតែយកអំណាចរបស់ខ្លួនធ្វើអ្វីតាមតែអំពើចិត្ត។​ពួកគាត់បានបន្តទៀតថាដីចំណុចខាងលើនេះជាដីឆ្នេរនឹងដីព្រៃកោងកាងសម្រាប់ត្រីពងកូននិងភ្ញៀវទេសចរណ៍ទស្សនាកំសាន្តគ្មានបុក្គលណាមានសិទ្ធិចាក់ដីលុបឆ្នេរនេះឡើយ តែមកដល់ពេលនេះត្រូវបានលោក ណៃគង់ហានយកគ្រឿងចក្រទៅឈូសលុបទៅវិញ ដែលធ្វើអោយពួកគាត់មានការខកចិត្តយ៉ាងខ្លាំងទៅលើថ្នាក់ដឹកនាំក្នុងខេត្ត ។​
បើតាមសម្តីមេការដែលកំពុងចាក់ដីនៅទីនោះបានបញ្ចាក់ប្រាប់ថាដីដែលគាត់ចាក់នេះគឺលោកណៃគង់ជាអ្នកបញ្ជាគាត់។​
ជុំវិញរឿងរ៉ាវខាងលើនេះលោកណៃ គងបានបកស្រាយអោយ​អ្នកយកព័តមានក្នុងស្រុក ដឹងថាដីនេះមានក្រុមហ៊ុនមួយដេញថ្លៃចាក់សម្រាប់ធ្វើសួន ប៉ុន្តែគ្មានច្បាប់អនុញ្ញាតិឡើយ។​