ភ្នំពេញៈ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅប្រទេសឡាវ ដើម្បីជួបជាមួយ លោក ថងលូង ស៊ីសាលីត នាយករដ្ឋមន្រ្តីឡាវ នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៧ រឿងបញ្ហាទំនាស់ព្រំដែន កម្ពុជា ឡាវ ។
បន្ទាប់ពីនាយករដ្ឋមន្រ្តីទាំងពី បានជួបពិភាគក្សាគ្នា រឿងបញ្ហាទំនាស់ព្រំដែន ដែលកងទ័ពឡាវ បានលើកទ័ព ឆ្លងទន្លេមកឈរជើង នៅក្នុងទឹកដីប្រទេស កម្ពុជា ក្នុងខេត្តស្ទឹងត្រែង នាយករដ្ឋមន្ត្រីឡាវ លោក ថងលូង ស៊ីសាលីត បានប្រកាសដកកងទ័ពចេញពីតំបន់មានទំនាស់ ក្នុងទឹកដីកម្ពុជា ចេញពីតំបន់ប្រឈមមុខដាក់គ្នា ជាមួយកម្ពុជាហើយ ដោយធ្វើឡើងមិនឲ្យហួស ពីព្រឹកថ្ងៃទី១៣ ខែសីហា ស្អែកនេះនោះទេ។




































