ខេត្តស្ទឹងត្រែង៖ ថៅកែពាក់ពន្ធនិងករណីកាប់ទន្រា្ទនដីព្រៃរបស់រដ្ឋ ដើម្បីវៀតទីតាំង ធ្វើជាកម្ម សិទ្ធដ៍ច្រើនលើសលុបត្រូវបានតុលាការខេត្ត បានបញ្ជួនកម្មករស៊ីឈ្នួលចំនួន(៨)នាក់ទៅដាក់ ពន្ធនាគារខេត្ត កាលពីរល្ងាចថ្ងៃសៅរ៍ទី០៧ខែមិថុនាឆ្នាំ២០១៤ ថ្មីៗនេះ ។
លោកអៀង គឹមថុល ប្រធានតុលាការខេត្ត បានឲ្យដឹងថា៖ ក្រោយពីការសាកសួរកម្មករ ទាំង(៨)នាក់ដែលបានស៊ីឈ្នួលកាប់ព្រៃឲ្យថៅកែម្នាក់ជាខ្មែរអ៊ីស្លាមលោកបានសួររួចរាល់ហើយ ក៍បានសម្រេចចេញដីការឃុំខ្លួន ដោយចោទប្រកាន់លើមាត្រា(៩៧)ស្តីពីកាប់ទន្ទ្រានដីព្រៃ ឈើត្រង់កថាខណ្ឌទី(១)ជំពួកទី (៦) ។ លោកបញ្ជាក់ថា៖កម្មករទាំង(៨)នាក់នោះមានស្រុកកំណើតនៅភូមិថ្មីឃុំសណ្តាន់ស្រុក សំបូរខេត្តក្រចេះ។ បានមកស៊ីឈ្នូលកាប់ព្រៃឲ្យថៅកែម្នាក់ជាខ្មែរអ៊ីស្លាម បានច្រើន (ហិចតា) នៅចំណុចគីឡូម៉ែត្រលេខ(២០)ស្ថិនៅភូមិស្តៅឃុំស្តៅស្រុកសេសានខេត្តស្ទឹងត្រែងដោយក្នុងតំលៃមួយ(ហិចតា(៨០ម៉ឺនរៀល ទៅ១លានរៀល ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា៖ព្រៃឈើដែលពួកគេបានកាប់ផ្តួលរំលំនោះបានចំនួនជាង(២៧៣(ហិចតា)ហើយ។ចំណែកមេការដែលជួលកម្មករឲ្យមកកាប់នោះ មានឈ្មោះ សាន់ ពៅ ជនជាតិខ្មែរអ៊ីស្លាម បច្ចុប្បន្នមានផ្ទះដ៍ស្គឹមស្គៃ មានដីជាច្រើន(ហិចតា)មានរថយន្ត ទំនើបទៀតផង ដែលមានទីតាំងនៅភូមិចាម ចំណុចភ្នំក្រហម ក្នុងឃុំស្រែក្រសាំងស្រុកសៀម បូក ខេត្តស្ទឹងត្រែង កំពុងរត់គេចខ្លួនយ៉ាងរលូនដោយស្ងប់ស្ងាត់ ។
ប្រភពព័ត៍មានបានឲ្យដឹងថាឈ្មោះសាន់ ពៅនេះមានលុយច្រើន ដើម្បីចំណាយឲ្យកម្មករ ចូលកាប់ព្រៃ គឺដោយសារមានការរៃអង្គាសពីក្រុមចាម និងមានការឧត្ថម្ភពីសមាគមន៏ អ៊ីស្លាម នៅប្រទេសក្រៅ។ពេលកាប់បានរួចហើយទើបចែកចាយជាដីឡូត៏លក់ឲ្យក្រុមចាមដើម្បីបង្កើតជាភូមិគ្រិៈរបស់ក្រុមពួកគេ ចងបង្កើតឲ្យមាន(៣)ឃុំ ចំណុចទី១ភ្នំក្រហម ក្នុងស្រុកសៀមបូក។ ចំណុចទី២ភូមិអន្លង់ក្រមួនក្នុងស្រកថាឡាបរិវាត់។
ចំណុចទី៣គីឡូម៉ែត្រលេខ(៨) ក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តសឹ្ទងត្រែង ។ ល្បិចកលកាប់ដីព្រៃយកទៅលក់របស់ក្រុមចាមនៅខេត្តស្ទឹងត្រែងត្រូវបានគេមើលឃើញថា៖ បានរីករៀលដាលស្ទើគ្រប់ទីកន្លែងផ្សេងៗគ្នាទូទាំងខេត្ត ដោយប្រើរូបភាពផ្សេងៗដូចចចា ដំបូងពួកគេសុំដី បង្កើតភូមិឲ្យប្រជាជនអ៊ីស្លាមក្រីក្រ តាមរយៈអភិបាលខេត្ត។ ពេលបានច្បាប់ហើយ អ្នករត់ច្បាប់នោះបានយកទៅឃោសនាលក់ឲ្យក្រុមចាមគ្នាគេ ក្នុងតម្លៃដីព្រៃសុទ្ធ១ហិចតា)ចាប់ពី៤០០ទៅ៥០០ដុល្លារ។
ពេលក្រុមចាមទាំងនោះ តាំងភូមិរកត្រឹមត្រូវហើយ បាននិយាយ បោកប្រាស់អាជ្ញាធរ បន្ថែមទៀតថា៖មានប្រជាជនអ៊ីស្លាមជាច្រើនដែលអត់ដីរស់នៅ ដូច្នេះសុំបង្កើតភូមិមួយទៀត។ តាមពិតក្រុមចាម ដែលមកកាប់ព្រៃទី២នេះ គឺក្រុមចាមទី១ដដែលដែលពួកគេលក់ដីនៅភូមិចាស់ហើយ មកកាប់ទន្ទ្រានដីព្រៃជាថ្មីទៀតនេះ គេហៅថាព្រួយ១បាញ់ បានសត្វពី ចាស់បូរាណតែងតែពលថា៖ ចាមខ្លះមួយចងអាមដល់មេឃ ពិតជាមិនខុសមែន។
ជាក់ស្តែងបន្ទាប់ពីអនុក្រិតលេខ១៥៦របស់សម្តេចហ៊ុនសែនដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវ ការនោះអាជ្ញាធរខេត្តស្ទឹងត្រែងក្រោមការគ្រប់គ្រងឯកឧត្តមកុលសំអុលអភិបាលខេត្តបង្ក្រាបបានបទល្មើសព្រៃឈើជាច្រើនករណី និងបទល្មើសគ្រប់សារពើជាច្រើនទៀត៕