ព្រៃវែង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងតើតហេតុ នៅពេលជិៈម៉ូតូតាមផ្លូវបំរ៉ុងបត់ចូលផ្ទះហើយត្រូវបានរថយន្តធន់ធំដឹកខ្សាច់បុកពីក្រោយកិនឡើង
កំប៉ែតខ្លួន រីឯតៃកុងរថយន្តរត់គេចបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧វេលាម៉ោង៦ព្រឹកនៅលើផ្លូវជាតិលេខ១ស្ថិ
តក្នុងភូមិដូនទុង ឃុំប្រាសាទ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។
ប្រភពបានឲ្យដឹងថាករណីនេះបង្កឡើងដោយរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ិនដាយពណ៌ស ដឹកខ្សាច់ពេញ ពាក់ស្លាកលេខភព3C.4748 បើកបរពីលិចទៅកើតពេលមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាកស្កូបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1FP.3990ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដែលបើកម៉ូតូឈ្មោះ រី លីនីតភេទប្រុសអាយុ១៦ឆ្នាំមានទីលំនៅភូមិដូនទុងឃុំប្រាសាទស្រុកខាងលើ!ស្លាប់នៅនិងកន្លែង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះខាងលើបើកបរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុម៉ូតូបានបត់ឆ្វេងចូលផ្ទះស្របពេលដែលរថយន្តដឹកខ្សាច់បើកមកពីក្រោយក៍បុកយ៉ាងពេញទំហឹងតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនិងបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីបំពេញឯកសារតាមនិតិវិធី៕សៅគ្រី





































