បន្ទាយមានជ័យ៖ នៅព្រឹកស្អែកនេះលោកវរសេនីយ៏ឯកសៅប៊ុនរិទ្ធមេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវបានផ្ទេរចេញពីទឹកដីក្រុងប៉ោយប៉ែតហើយ ដោយជំនួយមកវិញនូវមេប៉ុស្តិ៍ច្រកអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបងគឺលោកវរសេនីយ៏ឯកសឹម សំអាត ចំណែកលោកវរសេនីយ៏ឯក សៅប៊ុនរិទ្ធ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៏និងអត្តសញ្ញាណកម្មប្តូរឲ្យទៅគ្រប់គ្រងច្រកអន្តរជាតិដូងឯខេត្តបាត់ដំបងវិញម្តង ។
ប្រភពច្បាស់ការបានបង្ហើបទៀតថា៖នៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៤កម្មវិធីប្រកាស់ចូលកាន់តំណែងរបស់មេប៉ុស្តិ៍នឹងប្រព្រឹត្តទៅនៅអគារប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាក់ជាមិនខាន ។ការផ្លាស់ប្តូរលោកសៅប៊ុនរិទ្ធចេញពីទឹកដីប៉ោយប៉ែតនេះបានធើ្វឲ្យប្រជាពលរដ្ឋមួចំនួនធំសម្តែងនូវការត្រេកអរផងដែរ ព្រោះការគ្រប់គ្រងរបស់លោកសៅប៊ុនរិទ្ធក្នុងរយពេលប៉ុន្មានឆ្នាំនេះហាក់បង្កភាពសៅហ្មងច្រើនដល់ពលរដ្ឋក្នុងក្រុងប៉ោយប៉ែតនេះ ។
ពលរដ្ឋទាំងនោះនឹងស្វាគមន៏ចំពោះវត្តមានមេប៉ុស្តិ៍ថ្មី ថានិងផ្តល់នូវក្តីសុខសាន្តសដល់ពលរដ្ឋក្នុងតំបន់ជាពិសេសការងារសន្តិសុខជាតិសម្រាប់ច្រកទ្វារអន្តរជាតិមួយនេះ ។