ស្នងការនគរបាលខេត្តបន្ទាយមានជ័យជាន់កម្ទេចស៊ីម៉ាំងប្រែនម៉ូតូនិងរថយន្ត ដែលដកហូតបានរយៈពេល២ឆ្នាំ

0

បន្ទាយមានជ័យ ៖ ស៊ីម៉ាំងប្រែន របស់ម៉ូតូ និងរថយន្ត ដែលកម្លាំងនគរបាល ធ្វើការដកហូតបាន ជាបន្តបន្ទាប់ក្នុងរយៈពេល២ឆ្នាំ ឥឡូវត្រូវបានស្នង

ការនគរបាលខេត្តបន្ទាយមានជ័យ ធ្វើពិធីជាន់កម្ទេចចោល កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅនឹងស្នងការនគរបាលខេត្ត ។

លោក សន គឹមសួគ៌ នាយការិយាល័យនគរបាលចរាចណ៍ជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ឧបករណកែច្នៃយានយន្តខុសបច្ចេកទេសដែលត្រូវបានដាក់ជាន់កម្ទេចនៅពេលនេះ រួមមាន ៖ ស៊ីម៉ាំងរថយន្តចំនួន០៣ ស៊ីម៉ាំងប្រែនម៉ូតូចំនួន៣៥០ ស៊ីប្លេខ្យល់ចំនួន៦១ និងភ្លើងឡាសែចំនួន០៨ ត្រូវបានចាប់និងដកហូតពីបណ្តាស្រុកក្រុងរបស់ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការជាន់នេះ ក្នុងគោលបំណង បង្ហាញឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់កុំឲ្យកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសយានយន្ត ជាពិសេសស៊ីម៉ាំងប្រែន បង្ករសម្លេងលឺខ្លាំងៗ ធ្វើឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម ។ ទៀតសោត ការកែច្នៃនេះវាខុសទៅនឹងនឹងការចែងនៃច្បាប់ចរាចរណ៍ របស់បរទេសកម្ពុជាយើង ។

លោកក៏បានសំនូមពរផងដែរ ដល់មន្ត្រីអនុវត្តន៍ច្បាប់ ខាងជំនាញចរាចរណ៍ ត្រូវបន្តការអនុវត្តន៍ច្បាប់ធ្វើលើការបង្ក្រាបរយន្តម៉ូតូខុសបច្ចេកទេស ទាំងការកែច្នៃ និងរថយន្តដឹកសំពីងសំពង ៕ ដោយ៖ឃិន គន្ធា