បច្ចុប្បន្ន LG G3 ដែលជាម៉ូ SmartPhone ចុងក្រោយនេះ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះអ្នកដែលចូលចិត្តប្រើប្រាស់ ទូរស័ព្ទដៃ ដែលមានរាងស្តើង ងាយស្រូលប្រើប្រាស់ និងមានពណ័ជាច្រើន សំរាប់ឲ្យអ្នកប្រើប្រាស់ជ្រើសរើស ។
SmartPhone LG G3 នេះ ត្រូវបានដាក់លក់ជាផ្លូវការហើយ នៅប្រទេសសហរដ្ឋអាមេរិក នាថ្ងៃទី១៧ ខែក្រោយនេះ បន្ទាប់ពី LG G3 ដាក់លក់នៅប្រទេសកូរ៉េខាងត្បូង បាន១សែនគ្រឿង រយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ហើយក៏ជាជោគជ័យមួយ របស់ SmartPhone LG G3 ដែលជាប្រភេទម៉ូឌែលចុងក្រោយនេះផងដែរ ។ ក្រុមហ៊ុន LG និងត្រៀមយកផលិតផលថ្មីនេះ ទៅដាក់លក់នៅប្រទេសជាច្រើនទៀត បន្ទាប់ពីលក់នៅប្រទេសសហរដ្ឋអាមេរិកហើយនោះ ៕