ខេត្តព្រីសីហនុ ប្រជាពលរដ្ឋចំនូន៤៥គ្រួសានៅតែបន្តស្នើសុំសម្តេចតេជោហ៊ុនសែនជួយអន្តរាគមន៏ដោះស្រាយជួនពូកគាត់អោយបានទៅរស់នៅទីតាំងដីរបស់គាត់វិញបន្ទាប់ពីក្រុមហ៊ុនឋានសួគ៌ចំចាត់បានបណ្តេពួកគាត់ចេញពីភូមិឋានដោយបង្ខំក្រោយពេលរដ្ឋាភិបាលបានចេញអនុក្រឹត្យអោយធ្វើការវិនិយោគកាលពីឆ្នាំ២០១១កន្លងទៅ។រហូតមកដល់សព្វថ្ងៃទំនាស់នេះបានកើតឡើងរ៉ាំរ៉ៃជាច្រើនឆ្នាំកន្លងមកហើយតែមិនទាន់បានដោះស្រាយចប់នៅឡើយ។
បញ្ហានេះក្រុមប្រជាពលរដ្ឋបានលើកឡើងថាក្រុមហ៊ុនឋានសួគ៌ចំកាត់បានបណ្តេញពួកគាត់ចេញពីលំនៅឋានដោយបង្ខំនិងបានប្រើប្រពន្ធ័តុលាការចាប់ពួកគាត់ខ្លះដាក់គុកគ្រាដែលពួកគាត់មិនព្រមចេញពីលំនៅឋានដែលបានរស់នៅតាំងពីឆ្នាំ១៩៩៥ដោយមានអាជ្ញាធរភូមិឃុំដឹងឮផងដែរ។
(ចាក់ឃ្លីប តំណាងពលរដ្ឋ១ លោក ហ៊ុ ធឿន ២លោកស្រី អឿង ង៉ែត)
ចំពោះបញ្ហានេះដែរបើពិនិត្យទៅលើលិខិតកាន់កាប់ដីធ្លីរបស់ពលរដ្ឋឃើញថាសុទ្ធតែមានការចុះហត្ថលេខាដោយមេភូមិនិងមេឃុំសំរ៉ុងផងដែរ។
តាមពលរដ្ឋថាទីតាំងនេះពីមុនស្ថិតនៅភូមិអូរត្រជាក់ចិត្តឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុតែយោងតាមលិខិតរបស់ក្រសួងដែនដីចុះថ្ងៃទី២៣ខែសីហាឆ្នាំ២០១៦ជម្រាបជូនតំណាងប្រជាពលរដ្ឋទាំង៤៥គ្រួសារដែលបានដាក់ពាក្រសុំជួយអន្តរាគមន៏ចុះហត្ថលេខាដោយ លោក លឹម វ៉ាន់ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ថា៖
ទីតាំងដីវិវាទក្នុងពាក្យស្នើសុំអន្តរាគមន៏ស្ថិតនៅក្នុងឃុំសំរ៉ុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ប៉ុន្តែទីតាំងចង្អុលបង្ហាញជាក់ស្តែងស្ថិតនៅក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ទីតាំងដិវិវាទនេះមិនដែលបានចុះបញ្ជីសម្រាប់ធ្វើការបិទផ្សាយនិងវាស់វែងឆ្វៀលតាមបទបញ្ជា០១បប របស់រាជរដ្ឋាភិបាលនោះទេ។
ទីតាំងដីវិវាទចង្អុលបង្ហាញជាក់ស្តែងស្ថិតក្នុងផ្ទៃដីទំហំ៤២៩១ហិចតា ដែលរាជរដ្ឋាភិបាលបានប្រគល់សិទ្ធិជូនក្រុមហ៊ុនឋានសួគ៌ចំកាត់ កាន់កាប់ជាកម្មសិទ្ធិ ធ្វើការអភិវឌ្ឍគម្រោងវិនិយោគ (មានទីតាំងនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ) តាមអនុក្រឹត្យលេខ ៣០ អនក្រ ចុះថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១១។
អាស្រ័យហេតុនេះប្រជាពលរដ្ឋទាំង៤៥គ្រួសារមិនអាចចូលទៅរស់នៅកាន់កាប់និងអាស្រ័យផលនៅលើទីតាំងដីនេះបានទេ។យោងតាមលិខិតរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាលេខ២២៨៧/១៧ ចុះថ្ងៃទី០៣ខែកក្កដា២០១៧ បានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ពុំអាចបញ្ជាក់អត្តសញ្ញាណកម្មឬប្រវត្តិក្រុមហ៊ុនឋានសួគ៌ចំកាត់នេះបានឡើយ ព្រោះថាគិតរហូតមកដល់ពេលនេះក្រុមហ៊ុនឋានសួគ៌ចំកាត់ពុំទាន់បានចុះបញ្ជីនៅ (ក អ ក) ទេ ហើយក្រុមហ៊ុននេះក៏ពុះធ្លាប់លើកសំណើមក (កអក)ដើម្បីសុំវិនិយោគគម្រោងណាមួយក្នុងភូមិសាស្រ្តឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំព្រៃនប់និងឃុំទូលទទឹង ស្រុកព្រៃនប់និងស្រុកស្ទឹងហាវខេត្តព្រះសីហនុដែរ។
ចំណែកក្រសួងពាណិជ្ជកម្មក៏បានចេញលិខិតលេខ៣០៤៦ ពណ ចបព ចុះថ្ងៃទី២២ខែមិថុនា២០១៧ ដោយបញ្ជាក់ផងដែរថា៖ពុំមានឈ្មោះក្រុមហ៊ុន ឋានសួគ៌ចំកាត់ក្នុងបញ្ជីពាណិជ្ជកម្មទេគិតត្រឹមថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នេះ។
ចំពោះរដ្ឋបាលខេត្តព្រះសីហនុក៏បានបញ្ចាក់ក្នុងលិខិតលេខ៣៦០/១៧សជណ ចុះថ្ងៃទី២០មិថុនា២០១៧ថា៖រដ្ឋបាលខេត្តព្រះសីហនុមិនមានអត្តសញ្ញាណកម្មក្រុមហ៊ុនឋានសួគ៌ចំកាត់ នេះទេ ហើយក្រុមហ៊ុននេះទៀតសោតក៏មិនមានមូលដ្ឋានអាជីវកម្មនៅខេត្តព្រះសីហនុទេ។
ជុំវិញបញ្ហានេះដែរក្រុមហ៊ុនឋានសួគ៌ចំកាត់មិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយបានឡើយ។ក្រុមប្រជាជនទាំង៤៥គ្រួសារនេះអោយដឹងផងដែរថាកន្លងមកពួកគាត់ធ្លាប់ដាក់ពាក្យស្នើសុំអន្តរាគមន៍ពីសភាជាតិនិងក្រសួងដែនដីដែរតែគ្មានលទ្ធផលអ្វីទាំងអស់។ដូច្នេះនៅពេលនេះពលរដ្ឋរងគ្រោះទាំង៤៥គ្រួសារខាងលើនេះសំណូមពរសម្តេចតេជោហ៊ុនមេត្តាជួយអន្តរាគមន៍ដោះស្រាយជួនពួកគាត់ជាកូនចៅផង។ពលរដ្ឋបន្ថែមថារឿងនេះមានតែសម្តេចតេជោ ហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ប៉ុណ្ណោះដែលអាចជួយពួកគាត់បាន៕