ឈើប្រណិត៥០កំណាត់ ត្រូវកម្លាំងចម្រុះរឹបអូស

0

ខេត្តរតនគិរី៖ លោក សុឹម លីន អភិបាលរង និងជាប្រធានក្រុមបង្ក្រាបបទល្មើសស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងងគណៈបពាា្ជការឯកភាពស្រុក ចុះ

ល្បាតក្នុងភូមិសាស្ត្រ ហើយក៏បានឃើញគំនរឈើ​ប្រណិតចំនួន៥០កំណាត់ ឡាំងបួនជ្រុង ប្រវែង៣ទៅ៤ម៉ែត្រ ស្ថិតនៅខាងក្រោយភូមិប្រមាណ២០០ម៉ែត្រ នៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។ កាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ ហើយលោកក៏ បានរាយការណ៍ជូនលោកអភិបាលស្រុក និងជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកបកែវ នៅវេលាម៉ោង២នឹង២០នាទីរសៀលថ្ងៃខែដដែល បានធ្វើកំណត់ហេតុរួច នឹងរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកបកែវ។
ដោយឡែកម្ចាស់ឈើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែឈើទាំងនេះត្រូវបានអាក់ខានមិនបានដឹកទៅវៀតណាម ដោយសារកម្លាំងសមត្ថកិច្ចចុះបង្ក្រាបតាមព្រំដែន កុំអីបាត់ខ្លួនទៅហើយ។ដោយ យក្ខឡោម