ខេត្តរតនគិរី៖ កម្លាំងប៉ុស្ត៍នគរបាលឡាបានសៀកដើរល្បាតក្នុងក្រុងបានលុង ក៏បានប្រទះឃើញក្មេងទំនើងជិះម៉ូតូបង្កការអុកឡុកបំពង់ស៉ីម៉ាង
ប្រែនបំពូលភ្លើងឡាហ្សែរ ស៉ីផ្លេ នឹងអូសជន្ទុលម៉ូតូហើយបានឃាត់យកមកប៉ុស្ត៍រដ្ឋបាលឡាបានសៀក កាលពីវេលាម៉ោង១០នឹង០០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីធ្វើការដកហូតម៉ូតូក៏បានឲ្យម្ចាស់ម៉ូតូត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បី ឲ្យម្ចាស់ម៉ូតូយកបំពង់សុីម៉ាង នឹងអំពូលភ្លើងមកប្តូរ ហើយ ហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ នឹងអាណាព្យាបាលក្មេងទំនើងទាំង៩នាក់នេះធ្វើការអប់រំបន្តទៅទៀត។ដោយ យក្ខឡោម






































