មនុស្ស​អាក្រាតកាយ​រាប់ពាន់នាក់​ចូលរួម​ជិះ​កង់​ស្រាត​អន្តរជាតិ​លើក​ទី​១១

0

​ផត​ឡេ​ន​ដ៍ៈ តាម​ប្រភពព័ត៌មាន​រ៉​យ​ទ័​រ ផ្សាយ​ថា នៅ​ទីក្រុង​ផត​ឡេ​ន​ដ៍ រដ្ឋ​អូ​រ៉េ​ហ្គុ​ន សហរដ្ឋអាមេរិក (Portland, Oregon on Saturday night) មនុស្ស​អាក្រាតកាយ​ជាច្រើន​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ស្រាត​ជិះ​កង់​នៅលើ​ដងផ្លូវ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ នៅក្នុង​ការចូលរួម​ទិវា​ជិះ​កង់​ស្រាត​អន្តរជាតិ​លើក​ទី​១១ (the 11th annual World Naked Bike Ride) ដើម្បី​សម្តែង​ការប្រឆាំង​តវ៉ា​ការប្រើ​យានយន្ត​បញ្ចេញ​ផ្សែង​បំពុលបរិស្ថាន ។​ ​

ពិធី​ដ៏​ចម្លែក​ប្លែក​អារម្មណ៍​នេះ មាន​អ្នកចូលរួម​មកពី​៧៥​ទីក្រុង ក្នុង​សហរដ្ឋអាមេរិក និង​មកពី​ជាង​២០​ប្រទេស​នៅលើ​ពិភពលោក ។ បើតាម​ការកត់សម្គាល់​ពី​អ្នករៀបចំ​ឃើញថា សកម្មភាព សមាសភាព​ចូលរួម​លើក​នេះ “​ទិវា​ស្រាត​ជិះ​កង់​អន្តរជាតិ​លើក​ទី​១១” មាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំ មុនៗ ខណៈ​កាលពី​ឆ្នាំ​កន្លងទៅ​មាន​អ្នកចូលរួម តែ​ជាង​៨០០០​នាក់​ប៉ុណ្ណោះ​។​ ​

ប៉ូលិស​ក្នុងស្រុក​បានឱ្យដឹងថា មាន​មនុស្ស​មួយចំនួន​មិន​ចូលចិត្ត​ពិធី​នេះ​ទេ បញ្ហា​ចរាចរណ៍​ក៏មាន​តិចតួច​ដែរ សម្រាប់​ការរៀបចំ​នៅ​ផត​ឡេ​ន​ដ៍​នេះ​។​ ​សូមបញ្ជាក់ថា នៅក្នុង​អំ​ទ្បុ​ង​ខែមិថុនា ជា​រៀងរាល់ឆ្នាំ សកម្មជន​បរិស្ថាន​នៅ​បណ្តា​ប្រទេស​មួយចំនួន​បានរៀបចំ​ទិវា និង​សកម្មភាព​បែបនេះ​ផងដែរ ដូចជា ប្រទេស​ហូ​ទ្ប​ង់ អេ​ស្ប៉ា​ញ ម៉ិ​ក​ស៊ិ​ក អាមេរិក និង​អង់គ្លេស ជាដើម​។ សូម​តាមដាន​សកម្មភាព​នៃ​មនុស្ស​អាក្រាតកាយ ជិះ​កង់​ដើម្បី​បរិស្ថាន​ក្នុង​ទិវា​ស្រាត​អន្តរជាតិ​នៅ​អាមេរិក​លើក​នេះ​ម្តង​មើល​៕porn porn1 porn1a porn1b porn1c porn1d porn1c