ខេត្តកំពត:ពិធីផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិដល់កំលាំងនគរបាលការពារព្រំដែនទឹកប្រចាំខេត្តកំពត

0

ខេត្តកំពត:ពិធីផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិដល់កំលាំងនគរបាលការពារព្រំដែនទឹកប្រចាំខេត្តកំពត-កែបកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ នៅខេត្តកែបមានរៀ​បចំពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិដល់កំលាំងវរ:សេនាតូចលេខ៤៣០និង២៤១នគរបាលការពារព្រំដែនទឹកប្រចាំខេត្តកំពត-កែប នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីទោ ទូច ពល: អនុប្រធាននាយកដ្ឋានទទួលបន្ទុកវរ:សេនាតូចលេខ៤៣០-២៤១ប្រចាំខេត្តកំពត-កែប តំណាងដ៍ខ្ពង់ខ្ពស់ ឯឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គលេខាធិការរងគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹកនិងជាមេបញ្ជាការគណ:បញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៣ ។
បន្ទាប់ពីស្តាប់របាយការយ៍ស្វាគមរួចមកប្រកាសត្រូវបានតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិដល់កំលាំងនគរបាលការពាព្រំដែនទឹកវរ:សេនាតូចលេខ៤៣០និង២៤១ចំនួន៧៤រូប ។ ផ្ទេរភារកិច្ចតែងតាំងមុខតំណែងដល់មន្ត្រីនគរបាល២រូប និងបំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ឯកចំនួន៤៥រូប ថ្នាក់អនុសេនីយ៍ទោចំនួន១៩រូប ថ្នាក់អនុសេនីយ៍ត្រី៧រូបនិងថ្នាក់ព្រិន្ទបាលឯកចំនួន៣រូប ។
មានមតិសំណេះសំណាលនិងផ្តាំផ្ញើរដល់អង្គពិធីនេះ លោក ឧត្តមសេនីយ៍ទោ ទូច ពល: បានសំដែងការកោតសរសើរដល់កំលាំងនគរបាលទាំងអស់ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួនទទួលបានលទ្ធផលគួរជាទីពេញចិត្តសំរាប់អង្គភាព និងស្ថាបណ្ណ័នានាក្នុងខេត្តទាំងពីរដើម្បីបំរើអោយភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋមានសេចក្តីសុខបានជាបន្តបន្ទាប់ ។ ហើយជាមួយនេះដែរ លោកឧត្តមសេនីយ៍ទោ ក៍បានផ្តាំផ្ញើដល់កំលាំងនគរបាលទាំងអស់បន្តអនុវត្តម៉ឺងម៉ាត់ការគោរពវិន័យរបស់អគ្គស្នងការនគរបាលជាតិនិងអនុវត្តអោយបានរាល់បទបញ្ជាសេចក្តីណែនាំ សារាចរណែនាំ សេចក្តីជូនដំណឹងផ្សេងៗដែលថ្នាក់លើប្រគល់អោយ ។ ហើយជាងនេះទៀតបន្តការល្បាតក្តាប់សភាពការណ៍ក្នុងនិងក្រៅភូមិសាស្ត្រសមុទ្រដោយបង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធលើផ្ទៃទឹកនិងកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចប្រទេសជិតខាង និងបន្តជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានជាប់ជាប្រចាំ ពិសេសជំរុញការទប់ស្កាត់ដោយធ្វើការផ្សព្វផ្សាយបញ្ហាគ្រឿងញៀនតាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលបន្តជំរុញកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក៍ដូចជាប្រជាពលរដ្ឋប្រកបមុខរបរលើផ្ទៃសមុទ្រ ដោយបន្តក្តាប់អោយបាននូវអន្តោប្រវេសន៍ខុសច្បាប់ដែលចូលមកស្នាក់នៅក្នុងភូមិសាស្ត្រគ្រប់គ្រង ព្រមទាំងធ្វើការចុះត្រួតពិនិត្យនិងពង្រឹងកំលាំងតាមបណ្តាប៉ុស្តិ៍និងជំរុញការកសាងអង្គភាពទីជំរកស្នាក់នៅជូនកងកំលាំងអោយបានសមរម្យសំរាប់ប្រសិទ្ធភាពការងាររបស់កងកំលាំងទៅថ្ងៃអនាគត ។