ខេត្ដឧត្ដរមានជ័យៈ លោកគឹមគាវិនប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តឧត្តរមានជយ័កំពុងល្បីថាបានកិបកេងដីរាប់សិបឡូនៅ
ក្នុងភូមិស្រះកែវថ្មីឃុំពង្រស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។
ដីឡូដែលល្បីថាលោកគឹមគាវិនដែលជាប្រធានមន្ទីសុរិយោដីបានកិបកេងទុកជាកម្មសិទ្ធរបស់ខ្លួននិងមន្ត្រីរបស់ខ្លួននោះវាជាដីប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានប្រទានសង្គមកិច្ចជួនដល់ ប្រជាពលរដ្ឋនៅភូមិស្រះកែវចាស់ ចំនួន158គ្រួរសារបានទទួលរងផលប៉ះពល់ក្រោយពីបានបង្កើតអាងបង្ហៀរទឹក ឈ្មោះថាស្ទឹងស្រែងពីរ។ដោយប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ទទួលយកគោលនយោបាយដោះស្រាយជាថវិការតាមការសំណូមពរជូនពលរដ្ឋទាំង158គ្រួរសារហើយនោះ សម្ដេចបានប្រគល់ដីសម្ទានសង្គមកិច្ចបន្ថែមទៀតដោយអោយពួកគាត់រស់នៅកន្លែងជិតដែលពួកគាត់ធ្លាប់បានរស់នៅ។ដោយក្នុងមួយគ្រួសារទទួលបាបដីសង់លំនៅដ្ឋាន(ដីឡូ)ក្នុងមួយគ្រួរសារ50×100ម៉ែតនិងដីស្រែចំការទុកសម្រាប់បង្ករបង្កើនផលចញ្ចឹមជីវភាព2ហិចតាបន្ថែមទៀត។
ក្រោយពីមានការរៀបចំហដ្ឋារចនាសម្ពន័សំបូបែបដូចជាផ្លូវថ្នល់ខ្វាត់ខ្វែងសាលារៀនមន្ទីពេទ្យ។ឯកឧត្តម សរ ថាវី អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជយ័។បានបង្កើតគណះកម្មការចុះរៀបចំជូនពលរដ្ឋដោយមានអាជ្ញាធរ័មូលដ្ឋាន មន្រ្ដីទទួលបន្ទុកនិងមន្ទីជុំនាញសូរិយោដីចុះរាបចំវាស់វែងជូនដល់ពលរដ្ឋ។
រហូមកដល់ថ្ងៃទី16ខែសីហាឆ្នាំ2017 នេះមានការបែកធ្លាយមកថាលោកគឹមគាវិនជាប្រធានមន្ទីសូរិយោដីនិងជាប្រធានគណះកម្មការជុំនាញផងនោះបាននិងកុំពុងតែត្រីងាតឈ្លាតពង។ដោយល្បីថាលោកបានធ្វើការកិបកេងដីរដ្ឋរហូតដល់7ឡូសម្រាប់ខ្លួនឯងផងនិងមន្រ្ដីរបស់ខ្លួនផង។សព្វថ្ងៃដីដែលលោកគឹមគាវិនបានលាក់ទុកនោះកំពុងតែខ្សឹបដាក់លក់ក្នុងមួយឡូជិត2000$(ជិតពីរពាន់ដុល្លា)រហូតមកដល់ពេលនេះលក់មិនទាន់ចេញនោះទេ។
ដីឡូដែលលោកគឹមគាវិនលាក់ទុកនោះមានលេខឡូទី1-ឡូលេខ8ឡូលេខ10ឡូលេខ129ឡូលេខ169ឡូលេខ176ឡូលេខ181ឡូលេខ182។ក្នុងចំណោមទាំង7ដីឡូនោះល្បីថាលោកគឹមគាវិនជាម្ចាស់ដីឡូលេខ8និងឡូលេខ10ដែលនៅជួមុខគេនិងមានហាងឆេងខ្ពស់។ដោយឡែកដីឡូលេខ129ដែលមានឈ្មោះប៉ុន ចាន់ដេតជាសាច់ញាត្តមន្រ្ដីមន្ទីសុរិយោដីផងដែរ។លោក ចាន់ ឌី មេភូមិ ស្រះកែវថ្មី បានអោយដឹងថា ផ្លង់បញ្ជីដីឡូរាយនាមនៅក្នុងភូមិរបស់លោកសុទ្ធតែមានរាយនាមឈ្មោះទាំងអស់ទោះជាមួយគ្រួសារមានដីឡូប៉ុន្មានឡូក៍ដោយ លោកបានបញ្ជាក់បន្ថែមថាមានសាច់ញាត្តិរបស់មន្រ្ដីមន្ទីសូរិយោដីម្នាក់ឈ្មោះប៉ុន ចាន់ដេត នៅដីលេខឡូ129 ហើយលេខឡូទាំង6ផ្សេងទៀតដែលអត់មានឈ្មោះលោកមិនបានដឹងថាជារបស់នាក់ណានោះទេហើយក៍មិនមានឈ្មោះចូលនៅក្នុងបញ្ជីរាយនាមភូមិដែរគឺចំហរដីឡូអត់ឈ្មោះ។លោក គឹម គាវិន ប្រធានមន្ទីរាបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តឧត្តរមានជយ័មិនបានបកស្រាយបំភឺជុំវិញសំនូរចំឡើយរបស់អ្នកព័ត៍មានយើងនោះទេដោយលោកថាជាប់រវល់សន្និបាត៕ដោយ ប៉ែន នួន