បុរសម្នាក់ក្នុងចំណោម៧នាក់លួចឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ទៅរកកាប់ឈើក្រញូងត្រូវបានទាហានថៃបាញ់ចំមួយគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់

0

ដោយ សួន លីណា

ព្រះវិហារ៖ ពលរដ្ឋចំណាកចំនួន៧នាក់ បានលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃរកកាប់ឈើក្រញូង ស្ថិតនៅភូមិសាស្ត្រ ចំណុចខាងលិចផ្លូវបុស្សស្បូវ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ ថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានទាហានថៃបាញ់ នៅចំណុចភ្នំខ្មោច បណ្តាលឲ្យរងរបួស

ធ្ងន់ចំនួន១នាក់ កាលពីវេលាម៉ោង៥និង១០នាទីព្រឹកកន្លងទៅនេះ។លោក ប្រាក់ ភី មេឃុំស្រអែម បានឲ្យដឹងថា ជនរងគ្រោះដែលលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅកាប់ឈើក្រញូងនោះ ឈ្មោះ សំ គួន (ហៅរ៉ាត់) ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិ គីមុន្នី ឃុំរុងរឿងស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ចំណែកបក្ខពួក២នាក់ទៀត ១.ឈ្មោះ សល់ ហៀង ភេទប្រុស អាយុ២៨ឆ្នាំ មិនស្គាល់អត្តសញ្ញាណច្បាស់លាស់២.ឈ្មោះ ប៊ុន ធារ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ រីឯបក្ខមួយចំនួនទៀត បានរត់គេចខ្លួនបាត់ស្រមោល។ លោកបានបន្តថា: ជនរងគ្រោះត្រូវបានលោកដឹកតាមរថយន្តស៊ីម៉ាក មកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យសម្តេចតេជោហ៊ុនសែន ស្រអែម ។
លោក បូ ណាវុទ្ធី នាយករដ្ឋបាលសាលាស្រុកជាំក្សាន្តបានឲ្យដឹងថា ប្រជាពលរដ្ឋដែលលួចឆ្លងដែន
ដោយខុសច្បាប់ ទៅកាប់ឈើក្រញូងទាំងនោះ ភាគច្រើនជាអ្នកចំណាកស្រុក ខ្លះមកពី ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំ និងខេត្តកំពង់ស្ពឺ ជាដើម។ល។ លោកបន្តថា: ជនរងគ្រោះដែលត្រូវបានទាហានថៃបាញ់
រងរបួសធ្ងន់ ខណៈពេលលួចឆ្លងដែនដោយខុសច្បាប់ ទៅកាប់ឈើក្រញូងនោះ ជាអ្នកចំណាកស្រុកមក
ពីខេត្តកំពង់ស្ពឺ ហើយមកស្នាក់នៅផ្ទះមិត្តភក្រ្ភ័ ស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គោ្រះបន្ទាន់នៅមន្ទីពេទ្យ សម្តេចតេជោ ហ៊ុន សែន ស្រអែម ហៅពេទ្យអគ្គ ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក បានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែក១៦មករាខេត្ត។
សូមជំរាបថា៖ ជនរងគ្រោះត្រូវបានទាហានថៃ បាញ់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំកំបិះគូថខាងស្តាំទោះបីជា មិនមានការគ្រោះថ្នាក់ដល់ជីវិតក៏ដោយ ក៏ប៉ុន្តែវាជារឿងមួយ ដែលគួរឲ្យក្តីកង្វល់យ៉ាងខ្លាំងនឹងជាសញ្ញាមួយដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ គួរចៀសវាងឲ្យបានចំពោះការលួចឆ្លងដែនដោយ ខុសច្បាប់ទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ ហើយក៏ជាសញ្ញាវិជ្ជមានមួយ ប្រឈមមុខនឹងផ្លូវច្បាប់ទៀតផង៕