កន្លះ​លាន​នាក់​រត់​ចេញពី​ក្រុង​ម៉ូ​ស៊ុ​ល ក្រោយពី​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​កាន់កាប់​

0

​ ​ម៉ូ​ស៊ុ​លៈ ភ្លាមៗ​ប្រជាជន​អ៊ីរ៉ាក់​ច្រើនជាង​១៥​ម៉ឺន​នាក់​ត្រូវបាន​បង្ខំ​ឲ្យ​រត់​ចេញពី​ទីក្រុង​ម៉ូ​ស៊ុ​ល ( Mosul) របស់​អ៊ីរ៉ាក់ ក្រោយពី​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​បានធ្វើការ​គ្រប់គ្រង​ទីក្រុង​នេះ ទាំងស្រុង​កាលពី​ថ្ងៃ​អង្គារ​។ ​មកដល់​ថ្ងៃ​ពុធ មនុស្ស​សរុប​កន្លះ​លាន​នាក់​(៥០​ម៉ឺន​នាក់​)​បាន​បង្ខំចិត្ត​ភៀសខ្លួន​ចេញពី ទីក្រុង​នេះ ខណៈពេល​ក្រុម​យោធា​អ៊ីស្លាម​បាន​កាន់កាប់​បន្ថែម​នូវ​ក្រុង​ទី​គ្រី​ត​មួយទៀត បន្ទាប់ពី​ក្រុង ម៉ូ​ស៊ុ​ល និង​ខេត្ត​នី​ណេ​វេស​។ កងកម្លាំង​រដ្ឋាភិបាល​ក៏បាន​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​រត់គេចខ្លួន​ផងដែរ​។

អង្គការ​អន្តរជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ដែលមាន​មូលដ្ឋាន​នៅ​ហ្សឺ​ណែវ បាន​ឲ្យ​ដឹងថា មនុស្ស​៥០​ម៉ឺន​នាក់​បាន​ភៀសខ្លួន បង្ខំចិត្ត​ចាកចេញ​ទាំង​ក្នុង និង​ក្រៅ​ទីក្រុង (The Geneva-based International Organisation for Migration (IOM) said the takeover had "displaced over 500,000 people in and around the city".)​។​

​លោក Nouri Maliki នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បាន​ឆ្លើយតប​តាមរយៈ​ការស្នើ​ឲ្យ​សភា​ប្រកាស​ដាក់​រដ្ឋ​ស្ថិតក្នុង​ភាពអាសន្ន ដើម្បី​ផ្តល់​ឲ្យ​លោក​នូវ​អំណាច​កាន់តែខ្លាំង ដូចជា​ការបំពាក់​អាវុធ​ដល់​ប្រជាជន​ដើម្បី តទល់​នឹង​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​។ ​ស្របពេល​ជាមួយគ្នា​នោះ សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា ការវិវឌ្ឍ​នៅ​អ៊ីរ៉ាក់​នេះ បាន​បង្ហាញថា ក្រុម​បះបោរ​នៅ​អ៊ីរ៉ាក់ ISIS គឺជា​ការ​គំរាម​មួយ​ដល់​តំបន់​ទាំងមូល​។

លោក Jen Psaki អ្នកនាំពាក្យ​ឲ្យ​ការិយាល័យ​ការពារជាតិ​សហរដ្ឋអាមេរិក បាន​និយាយថា ស្ថានភាព​ក្នុង​ទីក្រុង Mosul «​ពិតជា​ធ្ងន់ធ្ងរ​» ហើយ​ថា អាមេរិក បាន​គាំទ្រ «​ចំពោះ​ការឆ្លើយតប​យ៉ាងខ្លាំង​មួយ​ទៅកាន់​ការឈ្លានពាន​នេះ​»​។Iraq2d Iraq2e iraq2c