ជិះ​ម៉ូតូ​វា​ជែង​រថយន្ត​ ត្រូវ​រថយន្ត​១គ្រឿង​ផ្សេង​ទៀត​ បុក​ស្លាប់​ទាំង​៣នាក់​

0

កំពង់ចាម​:​ មនុស្ស​ប្រុស​ស្រី​​វ័យ​ចំណាស់​២នាក់​ និង​ក្មេង​ប្រុស​អាយុ​១០ឆ្នាំ​ម្នាក់​ ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ​ ខណៈ​ដែល​ជនរងគ្រោះ​

បាន​ជិះ​ម៉ូតូ​ បើក​វា​ជែង​រថយន្ត​១គ្រឿង​ ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​១គ្រឿង​ទៀត​។
ឧបទ្ទវហេតុ​នេះ​បាន​កើតមាន​ឡើង​ កាល​ពី​វេលាម៉ោង១០​ និង​១៥នាទី​ព្រឹក​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ​​លេខ៧០ សិ្ថតក្នុងភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើយោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ បានឲ្យដឹងថា គេ​បាន​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​១គ្រឿង​ ម៉ាក់ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1Q-0742 ដែល​​ជិះមានគ្នា៣នាក់​ ហើយបានបើកវារជែងជាមួយនឹងរថយន្តមួយគ្រឿង​ ហើយ​ក៏​បានជ្រុលទៅបុកចំពីមុខរថយន្តម៉ាក់ FRONTIER​ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP-5827 យ៉ាង​ពេញទំហឹង​ បណ្តាលឲ្យ​ជន​រងគ្រោះ​ទាំង​៣នាក់ស្លាប់ភ្លាមៗ​ នៅនឹងកន្លែងកើតហេតុ​ ហើយ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ បាន​រត់​គេចខ្លួនបាត់​ភ្លាមៗ​តែ​ម្ដង​។
សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ជនរងគ្រោះមានឈ្មោះ ឆាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ​ភូមិបន្ទាយរឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ បាន​ឌុប​មនុស្ស​២នាក់ពីក្រោយ គឺទី១ឈ្មោះ សុខ ហ៊ាង ភេទស្រី អាយុ៦០ឆ្នាំ និង​ក្មេង​ប្រុសឈ្មោះ សុខ លាប អាយុ១០ឆ្នាំ ទាំង​២នាក់​មានទីលំនៅភូមិទួលតាកោ​ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដោយឡែក​​តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល​ បន្សុលទុកតែរថយន្តចោលនៅនឹងកន្លែង​កើតហេតុ​។
បច្ចប្បន្នសមត្ថកិច្ច​បាន​យករថយន្ត​ និង​ម៉ូតូជនរងគ្រោះទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុកព្រៃឈរ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកសពជនរងគ្រោះទាំង៣នាក់​ ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី​ ៕