​ចិន​ស្នើ​ភាគី​ជម្លោះ​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ​ដោយ​សន្តិវិធី​

0

​ក្រុង​ប៉េកាំងៈ ជម្លោះដែនសមុទ្រ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​បាន​ក្លាយជា​ទំនាស់​យ៉ាង​ក្តៅគគុក រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នានា​រួមទាំង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយចំនួន​ផង​។ ជម្លោះ​នេះ​បាន​រីក​រាលដាល​ដល់​មហាអំណាច​លើ​លោក ហើយ​ជារឿយៗ​ពួកគេ​បាន​ព្រមាន និង​គំរាម​គ្នា​ជាច្រើនលើក​។

ហេតុនេះ​ទើប ប្រទេស​ចិន បាន​អំពាវនាវ​ឲ្យ​មាន​ភាពចុះ​សម្រុង​គ្នា​មួយ សម្រាប់​បញ្ហា​សន្តិសុខ​ដែនសមុទ្រ ដោយ​ស្នើ​ឲ្យ​ភាគី​នៃ​ជម្លោះ ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី​។​ ​នៅឯ​កិច្ចប្រជុំ​មួយ​ដើម្បី​រំលឹក​ដល់​ខួប​លើក​ទី​២០ នៃ​ការអនុវត្ត​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​។

លោក Wang Min បាន​និយាយថា ប្រទេស​ចិន​យកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត ពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​ដែនសមុទ្រ ហើយ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ដែនសមុទ្រ​អន្តរជាតិ និង​អំពាវនាវ​ឱ្យមាន​ការកសាង​និង​ការថែរក្សា​សណ្តាប់ធ្នាប់​ដែនសមុទ្រ ប្រកបដោយ​ភាពចុះ​សម្រុង​គ្នា និង​ឯកភាពគ្នា​។​ ​

សម្រាប់​ជម្លោះ​នានា​ដែល​ទាក់ទិន​នឹង​បញ្ហា​ដែនសមុទ្រ ហើយ​បណ្តា​ប្រទេស​ផ្សេងៗ​ទាមទារ​លើ​ដែន​អធិបតេយ្យភាព​រៀងៗ​ខ្លួន​នោះ រដ្ឋាភិបាល​ចិន​ជឿជាក់ថា វិធី​ដែល​ល្អ ហើយ​មាន​ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​ជម្លោះដែនសមុទ្រ​នោះ គឺ​ការចរចា​ដោយ​សន្តិវិធី និង​មានការ​ចូលរួម​ពី​ភាគី​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​ក្នុង​ជម្លោះ ដោយ​គោរព​តាម​ប្រវត្តិសាស្ត្រ និង​ច្បាប់​អន្តរជាតិ​នានា​។​ ​

សូម​រំឭកថា ជម្លោះ​នៃ​ការទាមទារ​លើ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល រួមមាន​ជប៉ុន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ផងដែរ​។ ជម្លោះ​នេះ​បាន​បង្ក​ឲ្យ​មានការ​តវ៉ា​ពី​វៀតណាម​ខ្លាំងក្លា​ជាងគេ ដោយ​តាម រយៈ​កុបកម្ម​កាលពី​ខែ​មុន បណ្តាល​ឲ្យ​មានការ​ស្លាប់​ជនជាតិ​ចិន​៤​នាក់ ជាង​១៤០​នាក់​របួស ហើយ​ពលរដ្ឋ និង​អ្នកវិនិយោគ​ចិន​ជាង​៥០០០​នាក់​ត្រុ​វ​បាន​ជម្លៀស​ដឹក​តាម​កប៉ាល់ និង​អម​ការពារ​ដោយ​យន្តហោះ​ផង​ទៅកាន់​ប្រទេស​ចិន​វិញ​។ បន្ទាប់មក វៀតណាម​ថា​នាវា​ចិន​ដេញ​បំ​បុក​ទូក​នេសាទ​បណ្តាល​ឲ្យ​លិច​ក្នុង​សមុទ្រ ខណៈ​ចិន​បានចេញ​របាយការណ៍​មួយ​ថា​ទូក​វៀតណាម​ក៏បាន​បុក និង​ប៉ះពាល់​ទូក​នេសាទ​ចិន​ប្រមាណ​១៤០០​លើក​ផងដែរ​៕china vietnam1b china vietnam1