ជួលបន្ទប់ស្នាក់នៅទល់មុខគ្នាយូៗ ឃើញមុខគ្នាទ្រាំមិនបាន កើតក្តីប៉ុនប៉ងរំលោភសេពសន្ធវៈ ត្រូវសមត្ថកិច្ចវាយខ្នោះ

0

ខេត្តប៉ៃលិន៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈជនរងគ្រោះស្រែកឲ្យបងប្អួនអ្នកជិតខាងជួយ ដោយសារតែបុរសជាជនសង្ស័យម្នាក់ប៉ុនប៉ងរំលោភ

សេពសន្ថវៈលើខ្លួន តែមិនបានសម្រេច ក៍ត្រួវសមត្ថកិច្ចវាយខ្នោះ ។ ហេតុការណ៍រំលោភសេពសន្ថវៈមិនបានសម្រេចខាងលើ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាតថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ថ ស ម ភេទស្រី អាយុ៣០ មុខរបរធ្វើការកាស៊ីណូម្កុដពេជ្រ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ចំណែកជនសង្ស័យឈ្មោះ ណាង ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរធ្វើការកាស៊ីណូជាមួយជនរងគ្រោះ ដោយស្នាក់នៅភូមិឃុំជាមួយជនរងគ្រោះខាងលើ ។
លោក ជុំ វឿន នាយប៉ុស្ត៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឲ្យដឹងថា៖ មុនឈានដល់ការឃាត់ជនសង្ស័យខាងលើ គឺដោយយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ថ ស ម ភេទស្រី អាយុ៣០ និងជនសង្ស័យឈ្មោះ ណាង ព្រមទាំងបងប្អួន បានមកផឹកស៊ីជាមួយគ្នា ដោយមានបន្ទប់ស្នាក់នៅទល់មុខគ្នា ។លោកនាយប៉ុស្ត៍រូបនេះបន្តថា៖ ក្នុងពេលនោះ នារីជនរងគ្រោះ ក៍បានផឹកស៊ីមួយសន្ទុះ រួចក៍ចូលទៅដេកមុន នៅក្នុងបន្ទប់របស់ខ្លួន ដោយមិនបានចាក់សោទ្វានោះទេ បន្ទាប់មក ស្រាប់តែជនសង្សយ័ បានចូលទៅក្នុងបន្ទប់ ជនរងគ្រោះ រួចក៍បានធ្វើសកម្មភាពចាប់ផ្តួលនារីរងគ្រោះ ទៅលើគ្រែ ក្នុងគោលបំណងរំលោភសេពសន្ថវៈ ប៉ុន្តែមិនបានសម្រេច ដោយជនរងគ្រោះ បានស្រែកអោយនាក់នៅជាប់បន្ទប់ជាមួយ ឲ្យមកជួយទាន់ពេលវេលា ។ លោកនាយប៉ុស្ត៍ បានបន្តទៀតថា៖ ក្រោយមក នារីជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តីស្ទឹងកាច់ដើម្បីចាត់ការតាមផ្លូវច្បាប់។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រួវបានសមត្ថកិច្ចនៃអធិការនគរបាលស្រុកសាលាក្រៅ រៀបចំសំណុំបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕អត្ថបទ សេង សុវណ្ណារិទ្ធ