ព្រះវុហារ៖ រថយន្តយីឌុបភ្លៅ៥ដឹកឈើផ្ទះចាស់បង្កប់ឈើអារប្រភេទលេខ២ ចំនួនមួយគ្រឿងដែលគេសង្ស័យថា ឈើនោះជាឈើអារយកចេញ
មកពីរដែនជំរកសត្វព្រៃ តំបន់អភិរៈព្រៃព្រះរការ ត្រូវបានអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បញ្ជាទៅលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត រួមទាំងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ចុះធ្វើការត្រួតពិនិត្យ ទៅលើរថយន្តខាងលើ ខណៈគ្រាដែលរថយន្តនេះកំពុងបែកកង់តាមបណ្តោយផ្លូវជាតិលេខ៩ ត្រង់ ចំនុចគល់ស្ពានស្ទឹងសែន ស្ថិតក្នុងភូមិកំពុងចំឡង សង្កាត់កំពុងប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្រោយពីអ្នកសាពត័មានបានប្រទះឃើញរួចរាយការណ៍ទៅថ្នាក់ដឹកនាំខេត្ត ។
ប្រភពពីប្រជាពលរដ្ឋបាននិយាយថា បច្ចុប្បន្នឈើអារប្រភេទលេខ២ ដែលឈ្មួញប្រមូលទិញនោះមុននិងលើកឈើដាក់លើរថយន្ត គេបានយកឈើនោះទៅត្រាំទឹក រួចវៃដែកគោល និងយកប្រេងម៉ាស៊ីនលាបឲ្យខ្មៅ ដើម្បីបន្លំភ្នែក សម្ថកិច្ចរួចលើកដាក់ឡាន ហើយបន្លំថាជាឈើផ្ទះចាស់ដឹកបានយ៉ាងរលូន ដោយសង្ស័យថាមានការឃុបឃឹតជាមួយមន្ត្រីបរិស្ថានអភិរសត្វព្រៃព្រះរការ និងជំនាញមេព្រៃសង្កាត់ត្បែងមានជ័យមួយចំនួនតូច ដែលមានសិទ្ធិដើរមើលក្នុងតំបន់ការពាររបស់ខ្លួនជាប្រចាំ ។
ជាក់ស្តែងដូចជារថយន្តដឹកឈើផ្ទះចាស់ ដែលបង្កប់ឈើថ្មីមួយគ្រឿងខាងលើនេះជាដើម ដែលមានម្ចាស់ឈ្មោះ ស៊ុត វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតារេនជា ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដឹកជញ្ជូនគ្មានលិខិតអនុញ្ញាតិពីសមត្ថកិច្ចក្រសួងកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រះវិហារ ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ថា ក្រោយពីបានរើឈើពិនិត្យឃើញថា ឈើនៅលើរថយន្តប្រហែលជាង២០ម៉ែត្រគុប ក្នុងនោះមានឈើអារថ្មី ប្រហែល៦០% បច្ចប្បន្នរថយន្តនិងវត្ថុតាងត្រូវបានយកមករក្សាទុក នៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រះវិហារ រងចាំធ្វើការវាស់វែងនឹងចងក្រងសំណុំរឿងពិន័យទៅតាមនិតិវិធីច្បាប់ ៕