ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារដោយសម្លាប់សិស្សវិទ្យាល័យជិតក្រុងផតឡេនដ៍ (Portland) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ។ នេះបើតាមរបាយការណ៍ប៉ូលិស។ អាជ្ញាធរបានឱ្យដឹងកាលពីថ្ងៃអង្គារថា ជននេះក៏បានស្លាប់ផងដែរនាពេលក្រោយមក។ ការិយាល័យតម្រួត (The Multnomah County sheriff's office ) បានឱ្យដឹងថា មានរបាយការណ៍នៃការបាញ់នេះប្រហែលម៉ោង 8 ព្រឹកនៅវិទ្យាល័យរ៉ៃណូលដ្ស៍ ( Reynolds High School ) ក្នុងតំបន់ Troutdale។
វីដេអូព័ត៌មានទូរទស្សន៍បានបង្ហាញថា សាលាត្រូវប៉ូលិសឡោមព័ទ្ធ បណ្តាសិស្សកំពុងត្រូវជម្លៀសចេញពីសាលា ដោយលើកដៃដាក់លើក្បាល ។ ខ្មាន់កាំភ្លើងបានប្រើកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិមួយដើម ហើយបានបាញ់ឱ្យមនុស្សច្រើននាក់ទៀតត្រូវរបួសក្នុងសាលា ប៉ូលិសបានប្រាប់ឪពុកម្តាយដើម្បីទៅកាន់ចំណតមួយក្បែរនោះដើម្បីជួបជាមួយបុត្រានិងបុត្រីរបស់ពួកគេខណៈដែលពួកគេបានជម្លៀសចេញសាលា។
សូមរំឭកថា ក្រោយពីខ្មាន់កាំភ្លើងប្រុសម្នាក់ និងស្រីម្នាក់បាញ់សម្លាប់ប៉ូលិស២នាក់ និងមនុស្សម្នាក់ទៀត មុនពេលពួកគេទាំងពីរធ្វើអត្តឃាតនៅទីក្រុងឡាសវេហ្គាសមក និស្សិតអាមេរិកម្នាក់បានត្រូវបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ មិថុនា ដោយខ្មាន់កាំភ្លើងម្នាក់ក្នុងសាលារៀនមួយស្ថិតនៅជិតក្រុងផតឡេនដ៍ រដ្ឋអូរីហ្គោន ។
សូមបញ្ជាក់ថា ការសម្លាប់សិស្សសាលាបានកើតឡើងនៅខែធ្នូ ឆ្នាំ 2012 ដោយមានសិស្សចំនួន 20 នាក់ ជាកុមារ និងមនុស្សពេញវ័យចំនួន៦នាក់ (the December 2012 killings of 20 children and six adults ) នៅសាលាបឋមមួយនៅក្នុងក្រុង Newtown, រដ្ឋ Connecticut ដែលជាឧបទ្ទវហេតុដ៏រន្ធត់សម្រាប់ប្រទេសមហាអំណាចអាមេរិក៕