ខេត្តកំពង់ធំ ៖ សមត្ថកិច្ចរដ្ឋបាលជលផល ខេត្តកំពង់ធំ កន្លងមកមិនដែលមានការអើពើ និងពុំមានវិធានការទប់ស្កាត់ការដឹកជញ្ជូនកូនត្រីឆ្តោរ និងជាការធ្វេសប្រហែសតាំងពីច្រកព្រំដែនមកម្លេះ ដែលត្រូវបានគេដឹងថាមានការឃុបឃិតគ្នាជាប្រព័ន្ឋ បើពុំដូចឆ្នោះកូនត្រីមិនដែលមាន រាប់រយបែរស្ថិតនៅក្នុង ឃុំពាមបាង និងឃុំផាត់សណ្តាយ ដែលជាហេតុបណ្តាលមកពីមានការឡាក់ឡើយក្នុងការងារបង្ក្រាបបទល្មើសចិញ្ចឹមកូនត្រីឆ្តោរ ។
ជាក់ស្តែងកូនត្រីឆ្តោរមួយចំនួនតូចបំផុត ដែលត្រូវបានឃាត់ចាប់ជនជាតិវៀតណាម ដែលបានលបលួច ដឹកជញ្ជូនកូនត្រីឆ្តោរ ដែលត្រូវបានគេប៉ាន់ស្មានចំនួនកូនត្រីឆ្តោរ ប្រហែលជាង ៥០០០ក្បាលតែប៉ុណ្ណោះ ដែលត្រូវបានកងរាជអាវុធហត្ថស្នាក់ការ B06 ចុះបង្ក្រាបនៅម៉ោង៣រសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៤វេលា នឹងត្រូវបានដឹកជញ្ជូនមកកាន់ខណ្ទរដ្ឋបាលជលផលកំពង់ធំ ដើម្បីធ្វើការព្រលែងចូលបឹង ធម្មជាតិ ឬអាចថាជាល្បែងស្ពិនភ្នែកក៏បាន ព្រោះកូនត្រីឆ្តោររាប់រយបែរ នៅភូមិ ដូនស្តែង ឃុំពាមបាង នឹង រាប់រយបែរទៀតនៅឃុំផាត់សណ្តាយម្តេចមិនបង្ក្រាបផង ។
ចំណែកជនល្មើសទាំង៣នាក់ ដែលត្រូវបានគេចាប់ជាភ័ស្តុតាងនៃស្នារដៃ មានឈ្មោះ ១ ប៊ួយ យាំងតឹង អាយុ៣៧ឆ្នាំ, ២ ឡេ វ៉ាន់ឡឺន អាយុ២១ឆ្នាំ ,៣ គ្រឿងយាំងឃួយ អាយុ១៧ឆ្នាំ ទាំង៣នាក់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ទាំងមនុស្សទាំងវត្ថុតាំងត្រូវបានបញ្ចូនមកខ័ណ្ឌរដ្ឋាបាលជលផលខេត្តកំពង់ធំ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តកំពង់ធំ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ប្រភពពត៌មានពីប្រជាពលតរដ្ឋ ដែលត្រូវបានគេហាមមិនឲ្យចិញ្ចឹមកូនត្រីឆ្តោរ ព្រោះគ្មានលុយបង់ឲ្យគេនោះ បានឲ្យដឹងថា កន្លងមកកូនត្រីឆ្តោរបានដឹកចូលមក ចិញ្ចឹម នៅក្នុងឃុំផាត់សណ្តាយជាហូរហែរ ថែមទាំងបានចែកចាយយកទៅ ចិញ្ចឹមនៅភូមិដូនស្តែង រាប់រយបែរ និង ខួបប្រាំងខួបវស្សា ដោយមិនដែលឃើញសមត្ថកិច្ចណាម្នាក់ ចេញមុខបង្ក្រាបនោះទេ តែករណីដែលសមត្ថ កិច្ចមានការភ្ញាក់រលឹកបង្ក្រាបនេះ ត្រូវបានគេសង្ស័យថា ប្រហែលជាចរចារគ្នាមិនត្រូវ ទើបបានជាមានការ បង្ក្រាបជាគំរូ ដល់ឈ្មួញដ៏ទៃ ចំណែកឯកូនត្រីឆ្តោរ និងកូនត្រីរ៉ស ត្រូវបានគេយកមកចិញ្ចឹមរហូតក្លាយទៅ ជាប្រពៃណីទៅហើយនោះ។