ខេត្តឧត្តមានជ័យ មេប៉ុស្ដិ៍នគបាលអន្តោបវេសន៍ខេត្តឧត្តរមានជយៈក្រោយពីមានកាបែកធ្លាយនិងដឹងរឿងថាលោកវរះសេនីយ៍ឯកខួងទីនមេប៉ុសនគបាលអន្តោបវេសន៍ប្រចាំនៅច្រកទ្វាអន្តរះជាតិអូស្មាច់ខេត្តឧត្តរមានជយ័។
ដោយមានប្រជាពលរដ្ឋរាប់សឹបនាក់ក្នុងមួយថ្ងៃៗដែលបានទៅទទួលសេវ៉ាព្យាបាលជុំងឺនៅប្រទេថៃបានឆ្លងដែននៅតាមច្រកទ្វាអន្តរជាតិអូស្មាច់និងពលរដ្ឋរកស៊ីទទួលទានបន្តិចបន្តួដឹកតាមម៉ូតូត្របង់ប្រាក់អោយមន្រ្ដីប៉ុស្ដិ៍អន្តោបវេសន៍ទាំអស់។ដោយសាតែបែបនេះហើយមានពលរដ្ឋរងគ្រោះដោយការគាបសង្កត់យកប្រាក់ក៍បានសូមអំពាវនាវនិងទទូចហើយទូចទៀតសូអោយ សម្ដេច ក្រឡាហោម សរខេង ឧប្បនិយករដ្ឋមន្រ្ដីនិងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ជួយពិនិត្យមើលការអនុវត្ដច្បាប់របស់លោកវរសេនីយ៍ឯក ខួង ទីន មេប៉ុស្ដិ៍នគបាលអន្តោបវេសន៍ ប្រចាំនៅច្រកទ្វាអន្តរជាតិអូស្មាច់ផង។
សព្វថ្ងៃកំពុងតែល្បីថាបានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ដែលក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋក្រីក្រទៅមើលជុំងឺយ៉ាងតិចពី50នាក់ទៅ100នាក់ដែលត្រូវវានលោកវរៈសេនីយ៍ឯកខួងទីនគាបសង្កត់យកប្រាក់លើកច្បាប់កំណត់តាមរយការធ្វើបណ្ណ័ព្រំដែនរហូតដល់7ម៉ឺននិង7ម៉ឺន5ពាន់រៀល។ថែមពីនេះទៅទៀតលោកវរះសេនីយ៍ឯក ខួង ទីន បានអោយមន្រ្ដីដែលនៅប្រចាំការនៅប៉ុស្ដិ៍ត្រួតពិនិត្យជាប់និងព្រំដែនចាំយកប្រាក់ពីប្រជាពលរដ្ឋដឹកទំនិញបន្តិចបន្តួចដោយគ្មានការលើកលែង។ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជយ័បានអោយដឹងថាដោយសាតែមូលហេតុជាច្រើនដែលអោយមានការបាត់បង់និងជឿទុកចិត្តមកលើគណះបក្សប្រជាជនដូចជាកាគាបសង្កត់មកលើពលរដ្ឋដឹកទំនិញបន្តិចបន្ដួចក៍បង់ប្រាក់ថ្លៃធ្វើបណ្ណ័ព្រំដែនលើច្បាប់កំណត់ពេលវាយត្រាចូលក៍បង់ប្រាក់ ហើយប្រាក់ប្រមូលបាននោះសុទ្ធសឹងតែចូលក្នុងហោប៉ៅលោកវរះសេនីយខួងទីនទាំងអស់។ដោយសារតែការគាបសង្កត់ប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងររបស់លោកវរះសេនីយ៍ឯកលោកខួងទីនមេប៉ុស្ដិ៍នគបាលអន្តោបវេសន៍បានធ្វើអោយមានការបាត់បង់និងជុំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំនិងបាត់បង់កាគាំទ្រជាខ្លាំងធ្វើអោយសង្កាត់អូស្មាច់មួយនេះទទួលបានការបរាជយ័ក្នុងការគាំទ្រគណះបក្សប្រជាជន ដែលដឹកនាំមិនបានដឹងរឿង។
ដោយសារតែការប្រព្រឹត្តអំពើពុករលួយចាស់វស្សារបានគៀបសង្កត់ប្រជាពលរដ្ឋអត់ឈប់ឈរនិងឆ្អែតឆ្អន់ទាំងនេះហើយដែលធ្វើអោយពួកគាត់ឆ្អែតចិត្ត រហូតដលមានការសូមអំពាវនាវទៅដល់សម្ដេចក្រឡាហោម សរ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយកែទម្រង់លោកវរះសេនីយ៍ឯកខួងទីនម្នាក់នេះផង៕ដោយ ប៉ែន នួន