បុរសវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យរងរបួសធ្ងន់ នៅស្រុកតាវែង

0

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ ត្រូវរន្ទះបាញ់បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិ

តាវែង ឃុំតាវែងលើ ស្រុក តាវែង។
នគរបាលស្រុកតាវែងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថាយ លីង ភេទប្រុស អាយុ៥៧ ឆ្នាំ ជនជាតិព្រៅ រស់នៅភូមិឃុំកើតហេតុខាងលើបណ្តាលឲ្យរងរបួសធ្ងន់។

ចំណែកជនរងគ្រោះ កំពង់សំរាកព្យាបាលជំងឺនៅក្នុងផ្ទះតាមរបៀបប្រពៃណីបុរាណ។ដោយ: យក្ខឡោម