ខេត្តរតនគិរី៖ កម្លាំងចម្រុះចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងរកឃើញឈើប្រណិតជាច្រើនដុំ កាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិ ទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។
ប្រតិបត្តិការចុះឆែកឆេរនេះសម្របសម្រួលដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី ចុះឆែកឆេរលំនៅដ្ឋានមាន ឈ្មោះ យ៉ត ហៀង ភេទ ស្រី
ដោយរឹបអូសបានឈើប្រណិត ប្រភេទឈើធ្នុង នឹងក្រាក់ក្រញូងចំនួន៦៥ដុំ ស្មើ២,០៨៨ម៉ែត្រការ៉េឈើធ្នុងចំនួន៦ដុំស្មើ០,២៤៦ម៉ែត្រការ៉េឈើធ្នុងលាបថ្នាំរួច ចំនួន៥ដុំស្មើ១,៦៨២ម៉ែត្រការ៉េឈើក្រាក់ក្រញូងចំនួន៥៤ដុំទម្ងន់២០០គីឡូក្រាមស្មើ០,១៦០ម៉ែត្រការ៉េ។
បច្ចុប្បន្នវត្ថុតាងទាំងនោះសមត្ថកិច្ចបានដឹកបញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ចំណែកឯម្ចាស់លំនៅដ្ឋានបានលាក់ទុកបទល្មើសព្រៃឈើត្រូវបានបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើផងដែរ។
ដោយ: យក្ខឡោម