ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ
បានកើតឡើងរវាងម៉ូតូបុកគូថគោយន្តកែច្នៃ កាលពីវេលាម៉ោង៦នឹង៥០នាទីយប់ថ្ងៃទី២៣ ខែសីហា 
ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៥២-៥៥៣ស្ថិតនៅភូមិ តាកាប់ ឃុំតាអង ស្រុកកូនមុំ។លោក ពុត សាវី អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា មានគោយន្តកែច្នៃមួយគ្រឿងឈប់អែបនៅចិញ្ចើមផ្លូវជាតិដើម្បីជួសជុល ហើយមិនបានដាក់ជាសញ្ញាសម្គាល់ក្នុងទិសដៅពីកើតទៅលិច ស្របពេលមានម៉ូតូមួយគ្រឿងបើកបរស្របទិសគ្នាក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកគូថគោយន្តកែច្នៃបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗមួយរំពេច ចំណែកម្ចាស់គោយន្តរត់គេចខ្លួនបាត់ស្រមោល។លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ ញីលវិរះ ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិខ្មែរ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ១BL-៣៤៥៤ រស់នៅភូមិឃុំកើតហេតុខាងលើ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ ធ្វើការត្រួតពិនិត្យ នឹងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកមធ្យោបាយទាំង២អូសយកមករក្សាទុកនៅអធិការនគរបាលស្រុកកូនមុំដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ដោយ: យក្ខឡោម





































