ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រើអំពើហឹង្សាដោយចេតនាបង្កឲ្យរបួសស្នាម កាលពីវេលាម៉ោង១០នឹង០០នាទីថ្ងៃទី២៣ 
ខែសីហា ឆ្នាំ២០១៧នៅចំណុចផ្ទះឈ្មោះ ហាំង អូម ស្ថិតនៅភូមិ សាមខា ឃុំជ័យឧត្តម ស្រុកលំផាត់។
មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា
ជនរងគ្រោះឈ្មោះ ហាង បុប្ផា ភេទស្រីអាយុ៤២ ឆ្នាំជនជាតិឡាវ មុខរបរ កសិករ រងរបួសបែកក្បាល
ត្រូវជាប្រពន្ធជនបង្ក។
ចំណែកជនបង្កឈ្មោះ ហាំង អូម ភេទប្រុស អាយុ៤៣ ឆ្នាំជនជាតិឡាវ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុ ប្រពន្ធប្រចណ្ឌប្ដីមានស្រីផ្សេង និងលុយកាក់មិនឲ្យប្រពន្ធកាន់ ទើបបណ្ដាលឲ្យមានជម្លោះបែបនេះ ប្រពន្ធយកស្លាបព្រាស៊ីម៉ងន៍វ៉ៃប្ដីចំចង្កេះ ដោយឡែកប្ដីយកវែកសម្លវ៉ៃក្បាលប្រពន្ធបណ្ដាលឲ្យ បែកក្បាលតែម្តង។
បច្ចុប្បន្នកម្លាំងអធិការស្រុកលំផាត់ កំពុងបំពេញសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធី។ដោយ: យក្ខឡោម





































