ខេត្តឧត្តរមានជយ័ៈ លោកគួនសុភាពប្រធានសាខាគយនិងរដ្ឋាករ ប្រចាំនៅច្រកទ្វាអន្ដរជាតិអូស្មាច់ខេត្តឧត្តរមានជយ័កំពុងរងកាចោទនិង
សង្សយ័ថា បានប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេបង្អស់ក្នុងចំណោមស្ថាបន្ន័3ផ្សេងទៀតនៅច្រកទ្វាអន្តរជាតិអូស្មាច់។ដូចស្ថាបន្ន័នគបាលអន្តោប្រវេសន៍ ស្ថាបន្ន័កាំកុងត្រូល និងស្នាក់ការច្រកទ្វា។
សមត្ថកិច្ចប្រចាំនៅច្រកទ្វាអូស្មាច់ខេត្តឧត្តរមានជយ័បានអោយដឹងកាលពីថ្ងៃទី23ខែសីហាឆ្នាំ2017នេះថាទោះជាស្ថាបន្ន័ទាំងបួនសុទ្ធសឹងតែមានប្រព្រឹត្តអំពើពុករលួយទាំងអស់ក៍ដោយ តែវាមិនដល់ស្ថាបន្ន័គយនោះទេ ហើយមុខជុំនួញពុករលួយខ្លាំងជាងគេនោះគឺមានការបើកចំហរអោយមានការនាំចូលមាន់កសិកម្មមកពីប្រទេសថៃផ្ទុយនិងច្បាប់ដោយមានការនាំចូលក្នុងមួយថ្ងៃៗមិនក្រោមពី10តោននោះឡើយដោយមានរថយន្ដជាង20គ្រឿងចាំជញ្ជូនមកពីប្រទេ សថៃ។ដោយច្បាប់អនុញាត្តអោយនាំចូលមាន់ចញ្ចឹមបែបធម្មជាតិក្នុងមួយខែតែ10តោនប៉ុណ្ណោះ។
ប្រភពបានបង្ហើបបន្ដរថាលោកគួនសុ ភាព មិនត្រឹមតែប្រមូលប្រាក់ពុករលួយតែមួយមុខនោះទេបានប្រមូលប្រាក់ពីនាក់រកស៊ីដឹកទំនិញផ្សេងៗជាច្រើនទៀតដែលគេបានបង់ប្រាក់ដោយគ្មានបង្កាន់ដៃពន្ធ័ចូលរដ្ឋ។
ទោះជាកន្លងទៅថ្មីៗដែលមានភាពល្បីល្បាញថាលោកវរះសេនីយ៍ឯកខួងទីន មេប៉ុស្ដិ៍មេប៉ុស្ដិ៍នគបាលអន្តោប្រវេសិ៍បានប្រព្រឹត្តអំពលពុករលួយដ៍ធ្ងន់ធ្ងរ រហូតដល់មានពលរដ្ឋជាច្រើនបានមានការសូមអំពាវនាវទៅដល់ សម្ដេចក្រឡាហោម សរខេង អោយជួយលុបបំបាត់ក៍ដោយ ។រហូតមកដល់ពេលនេះមានការបែកធ្លាយមកថាលោកគួនសុភាព ប្រធានសាខាគយនិងរដ្ឋាករ ប្រចាំនៅច្រទ្វាអូស្មាច់រងការរះគន់ចោទនិងសង្សយ័ថាបានប្រព្រឹត្តអំពើពុករលួយខ្លាំងជាលោកខួងទីនរាប់ម៉ឺនដងទៅទៀត។ក្នុងនោះមានស្ថាបន្ន័កាំកុងត្រូលជាស្ថាបន្ន័ត្រួតពិនិត្យគុណភាពអនាមយ័និងស្ថាបន្ន័ស្នាក់ការដែលជារបស់សាលាខេត្តដាក់ការមើលការខុសត្រូវច្រកទ្វាចេញចូលទាំមូលក៍ពុករលួយមិនចាញ់ស្ថាបន្ន័គយប៉ុន្មានដែរ។
ដោយសារតែគ្រប់ស្ថាបន្ន័ប្រចាំការនៅច្រកទ្វាអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជយ័បានសហការគ្នាប្រព្រឹត្តអំពើពុករលួយបានយ៉ាងល្អបែបនេះហើយទើបធ្វើអោយប្រជាពលរដ្ឋដែលចេញចូលរកស៊ីទទួលទាននៅសង្កាត់អូស្មាច់ទាំងមូលទទួលយកមិនបាននិងមានការបាត់បងការគាំទ្រនៅក្នុងសង្កាត់អូស្មាច់ទាំងមូល។ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកការទំនាក់ទំនងសុំការបំភ្លឺបានទេព្រោះទូសព្ទ័លោកគួនសុភាពជាប់រវល់រហូត។ក្រុមការងារយើងបានធ្វើការទំនាក់សុំការបំភ្លឺបន្តទៅលោកផនគឹមកនប្រធានស្នាក់ការច្រកទ្វាទូសព្ទ័ចូលតែគ្មាននាក់ទទួល៕ដោយ ប៉ែន នួន